ភ្នំពេញ៖នៅវេលាម៉ោង១និង០០ នាទីរៀលថ្ងៃទី៣ខែសីហាឆ្នាំ២០១៦ លោក រស់ សុភ័ក្ត អភិបាលរង នៃគណះអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារសណ្តាប់ខណ្ឌបានចុះឃាត់រថយន្តធន់ធ្ងន់ដែលចរាចរណ៍ខុសម៉ោងកំណត់ និងពុំមានលក្ខណះបច្ចេកទេសគ្រប់គ្រាន់ តាមគោលការណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ឃាត់បានរថយន្តចំនួន៣៥គ្រឿង ដោយបានធ្វើកិច្ចសន្យា និងអប់រំណែនាំ បើសិននៅតែល្មើសជាបន្តទៀត រដ្ឋបាលខណ្ឌនិងមានវិធានការរដ្ឋបាល ដោយរក្សាទុកនៅខណ្ឌជាបណ្តោះអាសន្ន ។