ភ្នំពេញ៖នៅព្រឹកថ្ងៃទី ២ខែសីហាឆ្នាំ២០១៦ សមាគមនារីដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខណ្ឌព្រែកព្នៅ បាននាំយក សម្ភារៈ និងថវិការរបស់សាលាខណ្ឌ ដែលជាការឧបត្ថម្ភរបស់លោកអភិបាល ទៅចែកជូនដល់សមាជិក សមាគមនារីក្នុងសង្កាត់ពញាពន់ ដែលមានជម្ងឺ និងកំពុងខ្វះខាតខ្លាំង ចំនួន 07 នាក់ ក្នុងនោះ មាន ÷ - អង្ករ ចំនួន 50 kg - មី 1កេស - ទឹកត្រី 1 យួរ - ទឹកស៊ីអ៊ីវ 1 យួរនិងថវិការ ចំនួន 20.000 រៀល ។ ក្នុងនោះ ពួកគាត់បានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះលោក អភិបាលខណ្ឌដែលតែងតែយកចិត្ត ទុកដាក់ដល់ប្រជាពលរដ្ឋក្រីក្រ ជាពិសេសនៅពេលនេះតែម្តងដែល ពួកគាត់កំពុងតែខ្វះខាតខ្លាំង គាត់ បាននិយាយទាំងទឹកភ្នែកគឺសូម គោរពជូនពរលោកអភិបាលមាន សុខភាពល្អ មានអាយុយឺនយូ និង ដឹកនាំខណ្ឌព្រែកព្នៅឲ្យមានការអភិ វឌ្ឍន៍រីកចំរើនជានិច្ច ។