ភ្នំពេញ៖នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១៤និង៣០ នាទី សាលាខណ្ឌ៧មករា លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា បានរៀបចំកិច្ចប្រជុំជំរុញធ្វើបច្ចុប្បន្នភាពស្ថិតិការស្នាក់នៅរបស់ប្រជាពលរដ្ឋក្នុងខណ្ឌ ដោយសមាសភាពចូលរួមមានៈ គណៈអភិបាលខណ្ឌ អធិការ-អធិការរងខណ្ឌ នាយក-នាយករងរដ្ឋបាល ប្រធាន-អនុ ប្រធានការិយាល័យ លោក-លោកស្រីចៅសង្កាត់ និងនាយប៉ុស្ត៍នគរបាលសង្កាត់។
ក្នុងឱកាសនោះលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករាបានមានមតិថា៖ ដើម្បីជួយពន្លឿនការធ្វើបច្ចុប្បន្នភាពចុះស្រង់ស្ថិតិការស្នាក់នៅឲ្យទាន់ផែនការនិងលើកទឹកចិត្ត ដល់ក្រុមងារងារ លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា បានផ្តល់ថវិកា8 លានរៀល ជូនសង្កាត់ និងប៉ុស្តិ៍នគរបាលសង្កាត់ទាំង៨(ក្នុង១សង្កាត់ និងប៉ុស្ត៍នគរបាលរដ្ឋបាល ១លានរៀល)ផងដែរ៕