រាជធានីភ្នំពេញ៖ កម្លាំងអាជ្ញាធរសង្កាត់វត្តភ្នំ បានចុះធ្វើការបង្ក្រាប ក្រុមស្រ្តីរកស៊ីផ្លូវភេទ និងជនអនាថាសរុប១៧នាក់ ដែលនាំគ្នាពពាក់ពពូនបង្កភាពអនាធិបតេយ្យនៅម្ដុំវត្តភ្នំ និងតាមសួនច្បារមុខស្ថានទូរអាមេរិក ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនាយប់ឈានចូលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦។
ក្រុមស្រីរកស៊ីផ្លូវភេទ និងជនអនាថាទាំងនេះ តែងតែប្រមូលផ្តុំគ្នា បង្កភាពអនាធិបតេយ្យ ភាពរញ៉េរញ៉ៃបាត់បង់សណ្តាប់ធ្នាប់ តាមសួនច្បារ និងបរិវេណវត្តភ្នំ ធ្វើឲ្យអាជ្ញាធរមានការឈឺក្បាលយ៉ាងខ្លាំង ហើយចាប់យកទៅអប់រំមិនចេះអស់ឡើយ។
ការចុះប្រមូល ជនអនាថា និងស្ត្រីរកសុីផ្លូវភេទនៅជុំវិញស្ថានទូតអាមេរិក ជុំវិញវត្តភ្នំ បានចំនួនសរុប១៧នាក់ស្រី១៣នាក់ និងខ្ទើយ២នាក់ជាក្រុមរកសុីផ្លូវភេទ រួចបញ្ចូនទៅមន្ទីរសង្គមកិច្ចដើម្បីធ្វើការអប់រំ ៕