ភ្នំពេញ៖ នៅថ្ងៃទី ០៤ ខែ សីហា ឆ្នាំ២០១៦ សាលាសង្កាត់ភ្នំពេញថ្មី បានបើកកិច្ចប្រជុំស្តីពី ការផ្តល់សេចក្តីសំរេចទទួលស្គាល់ លោកប្រធានភូមិ ជូនលោកមេភូមិដែលនឹងបង្កើតថ្មី ទាំង៥ ដើម្បីអនុវត្តការងារ ចំពោះមុខ ក្រោមអធិបតីភាពលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កិច្ចប្រជុំមានការចូលរួមពីសមាជិកក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ មេភូមិ រង សមាជិកភូមិ មណ្ឌលសុខភាពលោកគ្រូ អ្នកគ្រូ ជានាយកសាលាក្នុងសង្កាត់ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។
នៅក្នុងឱកាសនោះលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី បានធ្វើការប្រគល់នូវ សេចក្តីសំរេចទទួលស្គាល់ លោកប្រធានភូមិ ជូនលោកមេភូមិដែលនឹងបង្កើតថ្មី ទាំង៥ ដើម្បីអនុវត្តការងារ ចំពោះមុខដូចមានរាយនាមដូចខាងក្រោម:ទី១- ប្រធានភូមិទំនប់១ លោក ចាន់ សឿន ទី២-ប្រធានភូមិឧកញ៉ាវាំង លោកថាវប៊ុនធី ទី៣-ប្រធានភូមិរោងចក្រ១ លោក អ៊ឹម ហៀប ទី៤-ប្រធានភូមិពោងពាយ លោក នាង ហូរ ទី៥-ប្រធានភូមិក្រុងថ្មី លោក ខឹម ពឿន ដែលក្រុមប្រឹក្សាសង្កាត់បានសម្រេចបោះឆ្នោតយោងតាមច្បាប់និតិវិធីនៃការបោះឆ្នោតមេភូមិ របស់ក្រសួងមហាផ្ទៃ និងបានជ្រើរោះសតាមសម្លេងលើសពីពាក់កណ្ដាលនៃសមាជិកក្រុមប្រឹក្សាសង្កាត់ លោកចៅសង្កាតើក៏បាន ផ្ដាំផ្ញើដល់ លោកមេភូមិដែលនឹងបង្កើតថ្មី ទាំង៥ក្រោយពីទទួលបាននូវការជឿទុកចិត្តនិងតួនាទីនេះត្រូវបន្តធ្វើជាសេនាធិការឲ្យក្រុមប្រឹក្សាសង្កាត់ លើការងារពាក់ព័ន្ធក្នុងភូមិមានការងារសន្តិសុខ ការគ្រប់គ្រងមុខសញ្ញា ការងារស្ថិតិប្រជាពលរដ្ឋ ការផ្សព្វផ្សាយអប់រំ គោលការណ៍ច្បាប់ ការសម្របសម្រួលទំនាស់ ការស្វែងរកតម្រូវការ ជុនប្រជាពលរដ្ឋមិនមាននិន្នាការនយោបាយ បម្រើសេវាប្រជាពលរដ្ឋតាមច្បាប់ជាមូលដ្ឋាន ហើយរាយការណ៍ចំណុចអសកម្មដែលកើតមានមកសង្កាត់ដើម្បីដោះស្រាយ ករណីមានសភាព ចលាចលក្នុងមូលដ្ឋាន របស់ខ្លួន ឲ្យបានទៀងទាត់ សក្ដិសមជាមន្ត្រីដែលពលរដ្ឋពេញចិត្ត៕