ភ្នំពេញ៖នៅម៉ោង៩និង ០០នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦រដ្ឋបាលខណ្ឌ៧មករា បានចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវលេខ១៨២-១១១-១៦៦-១៤១-២១៤-និងផ្លូវលេខ១៦១ កំលាំងបានណែនាំដល់អាជីវលក់ដូរយកចិញ្ចើមផ្លូវធ្វើអាជីវកម្មអោយលក់ថយតាមការកំណត់របស់រដ្ឋបាលខណ្ឌ៧មករា និង សាលាសង្កាត់ទុកចិញ្ចើមផ្លូវអោយថ្មើរជើងបានធ្វើដំណើរបញ្ជៀសការកកស្ទះចរាចរណ៍ ក្នុងមូលដ្ឋានខណ្ឌ ៧មករា រាជធានីភ្នំពេញ៕