លោក ប៉ឹល កុសលចូលរួមក្នុង ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ ខ្សែស្ថិតនៅភូមិសែនសុខទី២

05-August-2016 | ដោយ មែន កំសត់


ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខបានចូលរួមក្នុង ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ ខ្សែ ប្រវែង ៣៨៧ ម៉ែត្រ កម្រាស់ ១,៥ តឹក ដែលជាគំរោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០១៦ ស្ថិតនៅភូមិសែនសុខទី២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

កិច្ចប្រជុំមានការចូលរួមពីសមាជិកក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ មេភូមិ រង សមាជិកភូមិ មណ្ឌលសុខភាពលោកគ្រូ អ្នកគ្រូ ជានាយកសាលាក្នុងសង្កាត់ និងប្រជាពលរដ្ឋជាច្រើននាក់សរុបប្រមាណអ្នកចូលរួមជាង៣០០នាក់ផងដែរ ។ -

ក្នុងឱកាសនេះ លោក ប៉ឹល កុសល បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ដែលបានចូលរួមជាង៣០០នាក់ថា «ដើម្បីឆ្លើយតបឲ្យទាន់សភាពការណ៍ ទៅនឹងតម្រូវការរបស់ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបនូវបញ្ហាផ្លូវលំបាកចរាចរណ៍ នារដូវវស្សានេះ ទើបអាជ្ញាធរសម្រេចស្ថាបនាផ្លូវបេតុង ១ ខ្សែ ប្រវែង ៣៨៧ ម៉ែត្រ កម្រាស់ ១,៥ តឹក ដែលជាគំរោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០១៦ ស្ថិតនៅភូមិសែនសុខទី២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ លោក ក៏បានបន្ថែមទាក់ទង និងបញ្ហាបរិស្ថានជុំវិញការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ នាបច្ចប្បន្ននេះថា ប្រសិនបើរាជរដ្ឋាភិបាលរបស់យើងខ្លាំង ក្រសួងបរិស្ថានខ្លាំង សាលារាជធានីភ្នំពេញខ្លាំង សាលាខណ្ឌ ខ្លាំង សាលាសង្កាត់ក៏ខ្លាំង តែមិនមានការចូលរួមសហការពីបងប្អូន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទេនោះ ក៏យើងមិនអាចរកដំណោះស្រាយ ដែលកំពុងប្រឈមនេះបានឡើយ»។
 ។

ដោយលោកអភិបាលបានផ្តាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យពេលការដ្ឋានកំពុងដំណើរការរឺធ្វើអោយប៉ះពាល់ដល់ការធ្វើដំណើរមួយរយៈពេលខ្លីនេះ និងនាំគ្នាចូលរួមថែរក្សាសមិទ្ធិផលថ្មីនេះសំរាប់ប្រើជាប្រយោជន៍សាធារណៈផងែដរ។

ជាចុងក្រោយ លោកបានបញ្ជាក់ថា ដោយសារតែប្រទេសកម្ពុជាយើង ជាប្រទេសដែលមានប្រជាធិបតេយ្យ មាននីតិរដ្ឋ និងស្ថេរភាពនយោបាយ ដោយទទួលបានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ក៏ព្រោះតែមានការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លៀសវៃ របស់រាជរដ្ឋាភិបាលកម្ពុជាយើង ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ចំនួនអ្នកទស្សនា

    19614657

  • ថ្ងៃនេះ1821
  • ម្សិលមិញ3021
  • សប្តាហ៍នេះ4851
  • ខែនេះ50951
  • ឆ្នាំនេះ387211
  • សរុប19614657