ភ្នំពេញ៖នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ វេលាម៉ោង ១៧និង៣០នាទី លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ លោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកំលាំងប្រជាការពារខណ្ឌ កំលាំងអាវុធហត្ថខណ្ឌ ចុះបង្ក្រាបអ្នកចែកចាយនិងជក់គ្រឿងញៀនត្រង់ចំនុច ភូមិ០១ ក្រុម០៨ ផ្លូវរទះភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួនបានមនុស្សចំនួន ០៨នាក់ ប្រុស០៥នាក់ ស្រី០៣នាក់ និង វត្ថុតាងដែលប្រមូលបាននៅនឹងកន្លែងរួមមាន ៖ គ្រឿងញៀនកញ្ចប់តូចចំនួន ៨២កញ្ចប់ ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន០១ ទុយោសំរាប់ចូក០២កំណាត់ ថង់មួយចំនួនធំ ដែកកេះ០៥ ម៉ូតូ០២គ្រឿង ដើម្បីបញ្ចូនទៅកងរាជអាវុធហត្ថរាជធានីភ្នុំពេញ ចាត់ការទៅតាមផ្លូវច្បាប់ ៕