ភ្នំពេញ៖នៅថ្ងៃទី០៤ខែ សីហាឆ្នាំ ២០១៦ វេលាម៉ោង ១៧និង០០នាទី ក្រុមការងារថ្នាក់សង្កាត់ ដឹកនាំដោយលោក អ៊ុង សន ចៅសង្កាត់បឹងសាឡាង រួមដំណើរដោយលោក ហែន កន ចៅសង្កាត់រងទី១,លោក ហ៊ីង ពន្លក,លោក យស សទ្ធា,លោក អ៊ុក ម៉ាលីស សមាជិកក្រុមប្រឹក្សាសង្កាត់ ថ្នាក់ដឹកនាំភូមិ៤ ព្រមទាំងមន្ត្រីសង្កាត់ យុវជន សរុប ១៥នាក់ បានពាំនាំអំណោយរបស់ឯកឧត្តម សេង រតន: ចែកជូនដល់គ្រួសារឈ្មោះ ម៉ៅ ជុនអេង ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរ លក់កង្កែប និងអន្ទង់ផ្សារដើមគរ ផ្ទះលេខ៦៩ ផ្លូវ៣៣៦ហ្សិត ភូមិ៤ សង្កាត់បឹងសាឡាង រងគ្រោះអគ្គីភ័យកាលពីថ្ងៃ០៤ សីហា ឆ្នាំ២០១៦ វេលាម៉ោង ១៣:០០នាទី ។ អំណោយរបស់ឯ.ឧ សេង រតន: ទាំងអស់នោះរួមមាន :-អង្ករ ១៥គ.ក-មីយើង ១កេស-ត្រីខ. ១យួរ ស្មើ ៦កំប៉ុង-ថវិកា ២២ម៉ឺនរៀល ក្នុងនោះថវិកាសង្កាត់ ២០ម៉ឺនរៀលផងដែរ។