ភ្នំពេញ៖នៅព្រឹកថ្ងៃទី៥ខែសីហាឆ្នាំ២០១៦ កំលាំងសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វារចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ6ដែលបងប្អូនប្រជាពលរដ្ឋដាក់តាំងសម្ភារៈលក់ដូរលើចញ្ចើមផ្លូវបណ្តាលអោយអ្នកថ្មើជើងគ្មានកន្លែងដើរទាល់តែសោះនិងគ្មានរបៀបរៀបរយឡើយ។
ក្នុងឱកាសនោះកំលាំងសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វារក៏បានអំពាវនាវ សូមសំនូមពរដល់បងប្អូនប្រជាពលរដ្ឋនឹងអាជីវករដែលរស់នៅសងខាងផ្លូវជាតិលេខ6ក្នុងទឹកដីខណ្ឌជ្រោយចង្វារទាំងអស់ពេលដាក់តាំងនឹងលក់ដូរសម្ភារះផ្សេងៗមេត្តាទុកចិញ្ចើមផ្លូវអោយអ្នកថ្មើរជើងដើរបានស្រួលផង៕