ភ្នំពេញ៖នៅល្ងាចថ្ងៃទី៥ខែសីហាឆ្នាំ២០១៦នេះ លោកព្រាប មុនី ចៅសង្កាត់ព្រែកលៀប បានដឹកនាំកម្លាំង សាលាសង្កាត់ មេភូមិ អញ្ជើញចុះត្រួតពិនិត្យក្រុមការងារកំពុងធ្វើជំរឿនស្ថិតិប្រជាពលរដ្ឋជាកម្មករសំណង់នៅក្នុងបុរីមេគង្គរ៉ូយ៉ាល់ ក្នុងភូមិខ្ទរ។
យោងតាមការបញ្ជាក់របស់មន្ត្រីភូមិ ខ្ទរ បានឲ្យដឹងផងដែរថា៖ដើម្បីគ្រប់គ្រងការងារនិងកំណត់ការចេញចូលនៃសមាជិក ដែលរស់នៅក្នុងមូលដ្ឋានភូមិ សាលាសង្កាត់ មេភូមិ បានបង្កើតក្រុមការងារ ក្នុងធ្វើជំរឿនស្ថិតិប្រជាពលរដ្ឋជាកម្មករសំណង់នៅក្នុងបុរីមេគង្គរ៉ូយ៉ាល់ ក្នុងភូមិខ្ទរ ជៀសវាងមានកើតបញ្ហាអ្វីមួយដែលយើងមិនបានធ្វើការទប់ស្កាត់៕