ភ្នំពេញ៖យោងតាមសេចក្ដីណែនាំរបស់គ ជ ប តម្រូវឲ្យ ក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើការបង្កើតក្រុមការងារ ចែក ចែកលិខិតអញ្ជើញជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ ដែលមានថ្ងៃកំណើត កើតមុន (៥មិថុនា១៩៩៩) មកចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ2016 ដែលរៀបចំនឹងអនុវត្តន៍ នៅថ្ងៃទី ១ខែកញ្ញា ដល់ ២៩ខែវិច្ឆិកាឆ្នាំ២០១៦ ដោយនាំមកនូវឯកសារដូចជា សំបុត្រកំណើត សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាញបណ្ណ ក្នុងករណីពុំមានឯកសារខាងល់នេះត្រូវនាំសាក្សី២នាក់និង រូបថត២សន្លឹកដើម្បីសុំការបញ្ជាក់ពីមេឃុំ ទើបអាចធ្វើការចុះឈ្មោះបាន។
យោងតាមរបាយការណ៍របស់លោក អ៊ុង សំណាង មន្ត្រីភូមិខ្ទរ៤ សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ បានឲ្យដឹងដែរថា៖មកទល់ពេលនេះក្រុមការងារភូមិរបស់លោក អនុវត្តន៍បានចាប់ពីថ្ងៃទី១ខែសីហា មកដល់ថ្ងៃទី ៥ ខែសីហានេះ សរុប585នាក់(បូកយោង 3,339នាក់),ស្រី316នាក់(បូកយោង1,762 នាក់)។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាចូលរួម ទទួលយកលិខតអញ្ចើញ ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ ដែលមានថ្ងៃកំណើត កើតមុន (៥មិថុនា១៩៩៩)មកចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ2016 ដែលរៀបចំនឹងអនុវត្តន៍ នៅថ្ងៃទី ១ខែកញ្ញា ដល់ ២៩ខែវិច្ឆិកាឆ្នាំ២០១៦ តាមកាលបរិច្ឆេទរបស់ គ ជប និងមានសិទ្ធិពើឆ្នោតក្រុមប្រឹក្សាសង្កាត់នៅពេលខាងមុខនេះ៕