ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញហួសចិត្តចំពោះសកម្មភាពរបស់ក្រុមហ៊ុនស្ថាបនាស្ពានអាកាសថ្មើជើងមួយដោយសារធ្វើការងារមិនគោរពតាមស្តង់ដារបច្ចេកទេស គ្មានស្លាកបញ្ជាក់ការដ្ឋាន គ្មានផ្លូវវាងត្រឹមត្រូវនិងខ្វះបច្ចេកទេសមួយចំនួនទៀតដែលធ្វើឱ្យអ្នកចរាចរណ៍ឆ្លងកាត់ចំណុចនេះស្ទះរាប់រយម៉ែត្រ។លោកអភិបានបានបញ្ជាក់ថាក្រុមហ៊ុននេះត្រូវតែពិនិត្យការងាររបស់ខ្លួនឱ្យបានល្អឡើងវិញមុននឹងរដ្ឋបាលរាជធានីភ្នំពេញសម្រេចចិត្តលុបកិច្ចសន្យានេះប្តូរក្រុមហ៊ុនផ្សេងមកជំនួស។ក្រុមហ៊ុនដែលលោកអភិបាលព្រមានលប់កិច្ចសន្យាចោលនោះគេស្គាល់ឈ្មោះថា"ក្រុមហ៊ុនដូនពេញ"៕