ភ្នំពេញ៖នៅរសៀលថ្ងៃទី០៦ខែសីហា ឆ្នាំ២០១៦ នេះ លោកព្រាប មុនី ចៅសង្កាត់ព្រែកលៀប បានអញ្ជើញចុះសួរ សុខទុក្ខប្រពន្ធលោក ម៉ៅ រិន អនុប្រធានភូមិបាក់ខែង ដែលមានជម្ងីប្រចាំកាយហើយបានឧបត្ថម្ភថវិកា 80000៛ ដើម្បីរំលែកការលំបាក ។
នៅក្នុងឱកាសនោះលោកព្រាប មុនី ចៅសង្កាត់ព្រែកលៀបបានសម្ដែងនូវក្ដីអានិតអាសូរ ចំពោះគ្រួសារ ប្រពន្ធលោក ម៉ៅ រិន អនុប្រធានភូមិបាក់ខែង ដែលមានជម្ងីប្រចាំកាយនិងសូមបួងសួងសូមឲ្យជម្ងឺឆាប់បានជាសះស្បើយចាប់ពីពេលនេះតទៅ។
ក្រុមគ្រួសារលោក ម៉ៅ រិន អនុប្រធានភូមិបាក់ខែង បានសម្ដែងនូវការអរគុណ ចំពោះលោកព្រាប មុនី ចៅសង្កាត់ព្រែកលៀប ដែលបានតែងគិតគូរចំពោះរូបគាត់ ក្នុងនាមជាមន្ត្រី មូលដ្ឋាន ដ៏ល្អ និងសូមជូនពរលោកចៅសង្កាត់និងក្រុមការងារជយបតែសំណាងល្អ សេចក្ដីសុខ សម្រាប់ការដឹកនាំសង្កាត់ស្វែងទៅរកការអភិវឌ្ឍប្រកបដោយ ប្រសិទ្ធភាព និងប្រជាប្រីយភាពពី ប្រជាពលរដ្ឋ៕