ភ្នំពេញ៖នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦វេលាម៉ោង១៥និង ០០នាទី លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់ផែនការ និងដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ និងមានកិច្ចចូលរួមសហការពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចុះបង្ក្រាបអ្នកលក់និងជក់គ្រឿងញៀនមួយកន្លែងត្រង់បន្តទៀតនៅចំនុចផ្ទះលេខ៣៥(ហាងខារ៉ាអូខេ) ផ្លូវលេខ១១៨ ភូមិ១៥ សង្កាត់ផ្សារកណ្តាល០១ ខណ្ឌដូនពេញ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៨នាក់ (ស្រី០២) និងប្រមូលបានរួមមាន៖- គ្រឿងញៀនចំនួន០៨ កញ្ចប់តូច- ម៉ូតូ០២គ្រឿង និងវត្ថុតាងមួយចំនួនទៀតដែលបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ចូនទៅកាន់ការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនិតិវិធី។ ហើយនេះគឺជាប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនលើកទី០៥ ក្នុងរយះពេល ០៩ថ្ងៃនេះ ។