ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានដឹកនាំមន្ត្រីចុះសួរសុខទុក្ខ លោកនាយចំណង់ ប៉ិច ទី ជាកងរាជអាវុធហត្ថខណ្ឌដូនពេញ រងរបួសក្នុងពេលបំពេញបេសកកម្មបង្ក្រាបចោរឆក់ការបូបក្នុងសង្កាត់បឹងរាំង និងបាននាំយកផ្លែឈើ ទឹកដោះឆៅ និង ថវិកា មួយលានរៀល សម្រាប់ជាការឧបត្ថម លើកទឹកទឹកចិត្តក្នុងការលះបង់បំពេញភារកិច្ចការពារសន្តិសុខមូលដ្ឋាន។
សូមជម្រាបថា កាលយប់ម៉ិញ មានករណីឆក់កាបូបកើតឡើងក្នុងសង្កាត់បឹងរាំង។ ហើយក្នុងពេលល្បាតការពារសន្តិសុខ ក្នុងមូលដ្ឋាន លោកនាយចំណង់ បានប្រទះឃើញសកម្មភាពចោរឆក់កាបូបពីជនរងគ្រោះជាស្រីមានផ្ទៃពោះ មួយខែ នៅផ្លូវ ២០៨ កែវផ្លូវ ព្រះមុនីវង្ស សង្កាត់បឹងរាំង។ លោកនាយចំណង់បានព្យាយាមដេញបំបុកចោរ រហូតដួលទាំងអស់គ្នា ចាប់ចោរបាន ខ្លួនឯងមានរបួស យកសំភារៈ ជូនជនរងគ្រោះបានវិញ។
លោកអភិបាលខណ្ឌ បានលើកទឹកចិត្ត និងកោតសរសើរចំពោះវិរៈភាពក្លាហានរបស់លោក នាយចំណង់ ដែលបានលះបង់អាយុជីវិតខ្លួនក្នុងការការពារសន្តិសុខខណ្ឌ។
ប្រិយមិត្តអាចសួរសុខទុក្ខគាត់បាន ពេលនេះគាត់ស្នាក់នៅទីបញ្ជាការ អវុត្ថហត្ថ ខណ្ឌដូនពេញ ក្បែររង្វង់មូលសម្ដេច ជួន ណាត៕