លោក នុត ពុធដារ៉ាចុះសួរសុខទុក្ខ លោក ជុំ ឈាង ចៅសង្កាត់ព្រែកកំពឹស ដែលកំពុងមានជម្ងឺ

09-August-2016 | ដោយ មែន កំសត់

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ ចុះសួរសុខទុក្ខ លោក ជុំ ឈាង ចៅសង្កាត់ព្រែកកំពឹស ដែលកំពុងមានជម្ងឺសួត (រលាកទងសួត និងទឹកដក់ក្នុងសួត) ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

ក្នុងឱកាសនោះ លោកអភិបាលក៏បានឧបត្ថម្ភផ្លែឈើ ចំនួន ០១កន្ត្រក និងថវិកា៥០ម៉ឺនរៀល។ ជាមួយគ្នា សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ នៃខណ្ឌដង្កោ ចូលរួមថវិកាចំនួន ៤០ម៉ឺនរៀល និងលោក វើក សាមឿន ចៅសង្កាត់ដង្កោ ចូលរួមថវិកា ចំនួន ៤០ម៉ឺនរៀលផងដែរ។

ចំនួនអ្នកទស្សនា

    21264987

  • ថ្ងៃនេះ641
  • ម្សិលមិញ6021
  • សប្តាហ៍នេះ33061
  • ខែនេះ37901
  • ឆ្នាំនេះ822531
  • សរុប21264987