អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ នាំយក​អំណោយ​កាកបាទក្រហមកម្ពុជា ចែកជូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ភ្លើង​ឆេះ​១​គ្រួសារ

09-August-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​អភិបាលរង បាន​ដឹកនាំ​មន្ត្រី​សាលាខណ្ឌ នៅ​ព្រឹក​ថ្ងៃទី​០៩​ខែសីហា​ឆ្នាំ​២០១៦​នេះ បាន​នាំយក​អំណោយ​កាកបាទក្រហមកម្ពុជា​ជា​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ចែកជូន​ប្រជាពលរដ្ឋ​ដែលជា​ស្ត្រី​មេម៉ាយ មានកូន​៥​នាក់​១​គ្រួសារ​ដែល​រងគ្រោះ​ត្រូវ​អ​គិ​ភ័យ​ឆាបឆេះ​ផ្ទះ​អស់នោះ ស្ថិតនៅ​ក្នុងភូមិ​ត្មាត​ពង សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​លោក ហែម ដា​រិ​ទ្ធិ​អភិបាលខណ្ឌ បាន​ប្រាប់​ឱ្យដឹងថា អំណោយ​ដែល​ផ្តល់ជូន​គ្រួសារ​ស្ត្រី​រូបនោះ ជា​ស្ត្រី​មេម៉ាយ​កូន​៥​នាក់​មានឈ្មោះ ហម មុន្នី អាយុ​៥៨​ឆ្នាំ ជា​សម្ភារ​គ្រឿងឧបភោគ បរិភោគ​រួមមាន​៖​អង្ករ​៣០​គីឡូក្រាម​,​មី​១​កេះ ,​ត្រីខ​១​យួរ ,​ទឹក​ផ្លែឈើ​១​កេះ ,​តែ​១០​កញ្ចប់ ,​ចានដែក​ធំ​១ ,​ចានស្រាក់​១ ,​បំពង់​ទឹក​ក្តៅ​១ ,​ជ្រុ​ញ​១ ,​មុង​១ ,​ភួយ​១ ,​ក្រ​ម៉ា​១ និង​សា​រ៉ុង​១ ព្រមទាំង​ថវិកា​៥០​ម៉ឺន​រៀល​។ ក្នុងឱកាស​នេះ លោកស្រី ឈុន ស៊ុន​នី អភិបាលរង​ឧប្បត្ថម​ថវិកា​ផ្ទាល់ខ្លួន​១០​ម៉ឺន​រៀល លោក​ចៅសង្កាត់​បឹង​ធំ ឧប្បត្ថម​១០​ម៉ឺន​រៀល និង​សបុរ​សជន​ឧប្បត្ថម​១០​ម៉ឺន​រៀល​ផងដែរ​៕

ចំនួនអ្នកទស្សនា

    19581157

  • ថ្ងៃនេះ1481
  • ម្សិលមិញ5241
  • សប្តាហ៍នេះ24331
  • ខែនេះ17451
  • ឆ្នាំនេះ353711
  • សរុប19581157