អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងចុះបង្រ្កាបហ្គេមបាញ់ត្រី១កន្លែង ដកហូតទូ ហ្គេម២គ្រឿង និងសម្ភារមួយចំនួន

09-August-2016 | ដោយ មែន កំសត់


ភ្នំពេញ៖ ក្រោយទទួលសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋតាមមូលដ្ឋានរួចមក នៅព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ កម្លាំងគណៈបញ្ជាការខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ លោក យិន គា នាយករដ្ឋបាលខណ្ឌ និងលោក សំ ធា ប្រធានការិយាល័យអន្ដរវិស័យខណ្ឌ បានចុះបង្រ្កាបទីតាំងហ្គេមបាញ់ត្រីលួចលាក់មួយកន្លែងនៅចំណុចផ្ទះល្វែង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជាលទ្ធផល កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានដកហូតសម្ភារ ទូហ្គេមបាញ់ត្រីចំនួន០២គ្រឿងកៅអីចំនួន១៥ កង្ហារចំនួន០៣ ត្រូវយកទៅទុកនៅសាលាខណ្ឌដើម្បីរង់ចាំកម្ទេចចោល។ លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ថា ក្រោមការបញ្ជាផ្ទាល់ពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌ លោកនឹងចុះបង្ក្រាបល្បែងស៊ីសង ក៏ដូចជាហ្គេមបាញ់ត្រីតាមមូលដ្ឋាជាបន្តបន្ទាប់ ពីបញ្ហាហ្គេមនេះជាដើម​ចមពង្វក់ស្មារតី​មនុស្សចាស់ក្មេងប្រុសស្រីសិស្សសាលាឲ្យវង្វេងភ្លេចផ្ទះភ្លេចសាលា កើតមានអំពើហិង្សា បាត់ទ្រព្យសម្បត្តិ ជាពិសេស បង្កឲ្យកើតនៅចោរកម្មឆក់ប្លន់គ្រឿងញៀន ជាដើមដែលសង្គមមិនទទួលស្គាល់៕

 

ចំនួនអ្នកទស្សនា

    19581547

  • ថ្ងៃនេះ1871
  • ម្សិលមិញ5241
  • សប្តាហ៍នេះ24721
  • ខែនេះ17841
  • ឆ្នាំនេះ354101
  • សរុប19581547