អធិការដ្ឋាននគរបាលស្រុកកោះធំប្រតិកម្មអ្នក Commentsចូល Pageពោរពេញដោយកំហឹង

10-August-2016 | ដោយ មែន កំសត់

 

កណ្ដាល៖យោងតាមការបកស្រាយរបស់នគរបាលស្រុកកោះធំ បានលើកឡើដែរថា៖ថ្ងៃមុននេះ នៅពេល Page អធិការដ្ឋានបានបង្ហោះរូបភាព នគរបាលស្រុកកោះធំឃាត់ប្រជាជន ០៤ នាក់មកអប់រំធ្វើកិច្ចសន្យាបញ្ឈប់ការបំពុលកុក និងដាក់លប់ចាប់លលកក្នុងលក្ខណៈទ្រង់ទ្រាយធំ ។ មានបងប្អូនយុវជន យុវនារីជាច្រើនចូល Comments ពោរពេញដោយកំហឹងមកកាន់នគរបាលយើងខ្ញុំ ។ ចំណុចដែលគួរអោយចាប់អារម្មណ៍នោះមានដូចជា៖ ចាប់បានតែខ្មែរ យួនពេញទឹកមិនចាប់ , អាចម៌វាមិនខ្មះទេ យួនមិនចាប់ចាប់តែខ្មែរ , ចាប់បានតែអ្នកក្ររកព្រឹកខ្វះល្ងាច , ធ្វើបាបតែខ្មែរស្លូតត្រង់ ។ល។ ខ្ញុំតាងនាមនគរបាលស្រុកកោះធំ សូមធ្វើការបញ្ជាក់ខ្លះៗជូនបងប្អូនដែល Comments ខាងលើនេះថា ៖

១. សូមបងប្អូនយល់ពីដែនសមត្ថកិច្ចរបស់នគរបាលយើងខ្ញុំផង ពួកខ្ញូំមានលទ្ធភាពបង្ការ បង្ក្រាបបទល្មើសតែក្នុងទឹកដីស្រុកកោះធំ នៃខេត្តកណ្តាលប៉ុណ្ណោះ ។ ដូចនេះបើមានបទល្មើសនៅទីកន្លែងផ្សេងៗ បងប្អូនមិនត្រូវជះកំហឹងមកលើនគរបាលស្រុកកោះធំយើងខ្ញុំទេ ។
២. ចាប់បានតែខ្មែរ យួនមិនចាប់! បងប្អូនគួរបញ្ជាក់ទីតាំង ឬអ្នកប្រព្រឹត្តបទល្មើសជាជនជាតិបរទេសដែលនគរបាលយើងខ្ញុំមិនបង្ក្រាប! ហើយបើបងជាប្រជាជនល្អត្រូវហ៊ានរាយការណ៍ បើរាយការណ៍ហើយ នគរបាលយើងខ្ញុំមិនបង្ក្រាបសូមបងប្អូនជេនៅមុខអធិការដ្ឋានម្តងទៅ ។ ពេលគេបង្ក្រាបអត់មើល មើលតែចំណុចឆ្គង! ចូលក្នង Page នេះពិនិត្យអោយអស់មើស ។
៣. បង្ក្រាបតែអ្នកក្រ??? តើបទល្មើសមានចែងអ្នកក្រអត់ទោស អ្នកមានត្រូវមានទោសដែរឬយា៉ងណា? ជាទូទៅខ្ញុំហ៊ាននិយាយថា៖ សេដ្ឋី អ្នកមានប្រាក់គ្រប់គ្រាន់ អ្នកមានចំណេះដឹង ភាគច្រើនលើសលប់គេមិនចេញប្រព្រឹត្តបទល្មើសទេ គឺច្រើនជាអ្នកល្ងង់ ជីវភាពយ៉ាប់ ញៀនល្បែង ញៀនថ្នាំ ។ល។ ដូចនេះបទល្មើសកើតនៅទីណាក្នុងទឹកដីសមត្ថកិច្ចខ្ញុំ ពួកខ្ញុំមិនតមនឹងបង្ក្រាបទេ ហើយក៏មិនគិតរើសអើងជាតិសាសន៍ដែរ ។ បើអ្នកមានប្រាក់គេហ៊ានប្រព្រឹត្តបទល្មើសក្នុងស្រុកខ្ញុំ ខ្ញុំដឹង តែខ្ញុំមិនបង្ក្រាបសូមបណ្តាសារខ្ញុំចុះ!!!
ត្រូវចាំណា! ប៉ូលីសស្រុកខ្មែរទាំងអស់មិនមែនសុទ្ធជាមនុស្សចោលម្សៀត អត់បានការ និងមិនស្រលាញ់ជាតិសាសន៍ខ្លួនឯងនោះទេ ភាគច្រើនលើសលប់គឺល្អ ហើយជាបុគ្គលដែលលះបង់ច្រើនបំផុត មិនថាពេលវេលា សុខភាព អាយុជីវិត ដូចនេះអាណិតមេត្តាពិនិត្យអោយបានគ្រប់ជ្រុងជ្រោយផងមុនសំរេចចោទប្រកាន់ និងចេះរិះគន់ក្នុងន័យស្ថាបនា ៕

ចំនួនអ្នកទស្សនា

    19581237

  • ថ្ងៃនេះ1561
  • ម្សិលមិញ5241
  • សប្តាហ៍នេះ24411
  • ខែនេះ17531
  • ឆ្នាំនេះ353791
  • សរុប19581237