ភ្នំពេញ៖ព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៦ សាលាសង្កាត់ផ្សារដើមគរបានបើកការប្រជុំផ្សព្វផ្សាយវេទិកាសាធារណៈ ក្រោមអធិបតីភាពលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក ជាប្រធានអង្គប្រជុំ ។វេទិកាសាធារណៈ នេះមានការចូលរួមលោក ទិត្យ សាមឿន ចៅសង្កាត់ស្តីទី លោកនាយរងប៉ុស្តិ៍ លោក/លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ មេភូមិ និងយុវជនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ក្រោយពី លោក ទិត្យ សាមឿន តំណាងចៅសង្កាត់ផ្សារដើមគរ បានធ្វើការមានមតិជម្រាបជូនគោលបំណងនៃអង្គវេទិកានិងបាន គូសបញ្ជាក់លើការងារដែលពាក់ព័ន្ធរួចមក។ប្រជាពលរដ្ឋបានលើកឡើងនូវ បញ្ហាបញ្ហាដែរជាតមករូវការមួយចំនួនមានដូចជា៖ ១-បញ្ហាសៀវភៅគ្រួសារ ២-បញ្ហាសៀវភៅស្នាក់នៅ៣-បញ្ហាអត្តសញ្ញាបណ្ណ័៤-បញ្ហាភ្លើងបំភ្លឺ ផ្លូវជាដើមបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋពីបញ្ហា ៩ ចំណុច ជាពិសេសការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងផ្សព្វផ្សាយអោយប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី ០១ ខែ កញ្ញា ដល់ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៦។
នៅក្នុងឱកាសនោះលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក បានលើកឡើងដែរថា៖រាល់កង្វល់និងបញ្ហខាងលើក្រុមការងារលោក ចៅសង្កាត់ លោកនាយរងប៉ុស្ត៍ និង ស្មៀនសង្កាត់បានបកស្រាយនិងដោះស្រាយជូនប្រជាពលរដ្ឋមិនមាននៅសេសសល់ ចំងល់ ហើយប្រជាពលរដ្ឋស្នើដល់ក្រុមការងារមេត្តារៀបចំវេទិកានេះឲ្យបាន ទៀងទាត់តាមគោលការណ៍នែនាំសម្រាប់ឲ្យពួកគាត់មានមតិនិងពិគ្រោះយោបល់ ជាមួយអាជ្ញាធរដើម្បីបង្កើនប្រសិទ្ធភាពនៃទំនាក់ទំនងរវាងប្រជាពលរដ្ឋ ឲ្យកាន់តែស្អិតរមួតជាមួយអាជ្ញាធរ៕
៕.