ភ្នំពេញ៖នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីទទួលយកសំណើ សំណូមពរ និងបញ្ហាផ្សេងៗដោយផ្ទាល់ពីប្រជាពលរដ្ឋនៅមូលដ្ឋាន និងពិនិត្យមើលផ្លូវបេតុង០១ខ្សែដែលទើបជួសជុលរួចរាល់ ស្ថិតក្នុងភូមិព្រៃសខាងលិច សង្កាត់ព្រៃស ដែលជាគម្រោងជួសជុលដោយប្រើប្រាស់ថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៦ ចាប់ពីផ្លូវព្រៃស ចូលទៅវត្តធម្មត្រ័យ។ពិធីសំណេះសំណាលនេះមានការចូលរួមពីលោក ចៅសង្កាត់ លោកនាយរងប៉ុស្តិ៍ លោក/លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ មេភូមិ និងយុវជនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
នៅក្នុងឱកាសនោះលោក នុត ពុធដារ៉ា អភិបាល ខណ្ឌ បានលើកឡើងដែរថា៖រាល់កង្វល់និងបញ្ហខាងលើក្រុមការងារលោក ចៅសង្កាត់ លោកនាយរងប៉ុស្ត៍ និង ស្មៀនសង្កាត់បានបកស្រាយនិងដោះស្រាយជូនប្រជាពលរដ្ឋមិនមាននៅសេសសល់ ចំងល់ ហើយប្រជាពលរដ្ឋស្នើដល់ក្រុមការងារមេត្តារៀបចំវេទិកានេះឲ្យបាន ទៀងទាត់តាមគោលការណ៍នែនាំសម្រាប់ឲ្យពួកគាត់មានមតិនិងពិគ្រោះយោបល់ ជាមួយអាជ្ញាធរដើម្បីបង្កើនប្រសិទ្ធភាពនៃទំនាក់ទំនងរវាងប្រជាពលរដ្ឋ ឲ្យកាន់តែស្អិតរមួតជាមួយអាជ្ញាធរ៕