ភ្នំពេញ៖លោក ហែមដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យរួមជាមួយក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌបាននាំអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនមានជាគ្រឿងឧបភោគបរិភោគព្រមទាំងថវិកាទៅជួយដល់លោកស្រីហម មុន្នីជាស្ត្រីមេម៉ាយដែលរងគ្រោះឆេះផ្ទះ១ខ្នងស្ថិតនៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃទី៩ខែសីហាឆ្នាំ២០១៦នេះ។
មន្ត្រីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា៖អគ្គិភ័យនេះបានឆាប់ឆេះផ្ទះឈើ១ខ្នងខ្ទិចក្លាយជាផេះកាលពីម៉ោង១១យប់ថ្ងៃទី៧ខែសីហាឆ្នាំ២០១៦នេះមូលហេតុដោយសារការបំពួកភ្នួកដេញមូសឱ្យគោដែលមិនបានប្រុងប្រយ័ត្ន។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌបានលើកឡើងថា៖ដោយបានទទួលព័ត៌មានថាមានអគ្គិភ័យឆាបឆេះផ្ទះស្ត្រីមេម៉ាយខាងលើសម្តេចគតិព្រឹទ្ឋបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាសម្តេចបានធ្វើការណែនាំដល់អាជ្ញាធរខណ្ឌឱ្យចុះជួយគាត់ជាបន្ទាន់ចំពោះបងប្អូនដែលទទួលរងគ្រោះពិសេសនាពេលកន្លងមកសម្ដេចប្រធានកាកបាទក្រហមកម្ពុជាតែណែនាំដល់អាជ្ញាធរនៅគ្រប់មូលដ្ឋានទាំងអស់គឺមិនត្រូវឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយភាពអត់ឃ្លាននោះទេ៕