ភ្នំពេញ៖នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានបើកវេទិការសាធារណៈ និងផ្សព្វផ្សាយគោលនយោបាយ ភូមិ.សង្កាត់មានសុវត្ថិភាពនៅ ភូមិព្រែកតាគង់១ ក្រោមអធិបតីភាព. ឯកឧត្តម យី កុយ អនុប្រធានក្រុមការងារចុះជួយសង្កាត់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កិច្ចប្រជុំខាងលើនេះមានការចូលរួម មន្ត្រីដែលពាក់ព័ន្ធ តំណាងក្រុមហ៊ុនអាជីវរផ្សារលោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ។
លោក តំនាងអភិបាលខណ្ឌ ថ្នាក់ដឹកនាំសាលាខណ្ឌ ព្រមទាំងសមាជិកក្រុមប្រឹក្សា សង្កាត់និង និងមន្ត្រីពាក់ព័ន្ធរួមនឹងប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត។ -
ក្រោយពី លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានធ្វើការមានមតិជម្រាបជូនគោលបំណងនៃអង្គវេទិកានិងបាន គូសបញ្ជាក់លើការងារដែលពាក់ព័ន្ធរួចមក។ប្រជាពលរដ្ឋបានលើកឡើងនូវ បញ្ហាបញ្ហាដែរជាតមករូវការមួយចំនួនមានដូចជា៖ ១-បញ្ហាសៀវភៅគ្រួសារ ២-បញ្ហាសៀវភៅស្នាក់នៅ៣-បញ្ហាអត្តសញ្ញាបណ្ណ័៤-បញ្ហាភ្លើងបំភ្លឺ ផ្លូវជាដើមបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋពីបញ្ហា ៩ ចំណុច ជាពិសេសការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងផ្សព្វផ្សាយអោយប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី ០១ ខែ កញ្ញា ដល់ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៦។
នៅក្នុងឱកាសនោះ លោកតំណាងអភិបាល ខណ្ឌ បានលើកឡើងដែរថា៖រាល់កង្វល់និងបញ្ហខាងលើក្រុមការងារលោក ចៅសង្កាត់ លោកនាយរងប៉ុស្ត៍ និង ស្មៀនសង្កាត់បានបកស្រាយនិងដោះស្រាយជូនប្រជាពលរដ្ឋមិនមាននៅសេសសល់ ចំងល់ ហើយប្រជាពលរដ្ឋស្នើដល់ក្រុមការងារមេត្តារៀបចំវេទិកានេះឲ្យបាន ទៀងទាត់តាមគោលការណ៍នែនាំសម្រាប់ឲ្យពួកគាត់មានមតិនិងពិគ្រោះយោបល់ ជាមួយអាជ្ញាធរដើម្បីបង្កើនប្រសិទ្ធភាពនៃទំនាក់ទំនងរវាងប្រជាពលរដ្ឋ ឲ្យកាន់តែស្អិតរមួតជាមួយអាជ្ញាធរ។
មានមតិបន្ថែម - ឯកឧត្តម យី កុយ អនុប្រធានក្រុមការងារចុះជួយសង្កាត់អង្រែលើដោយឡែក បានថ្លែងបន្តទៅកាន់អង្គវេទិកាពិគ្រោះយោបល់នេះថា ទាំងនេះគឺជាកង្វល់របស់ អាជ្ញាធរហើយ និងជាកង្វល់របស់សាលារាជធានីភ្នំពេញផងដែរ។ ឯកឧត្តមក៏ បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌនាថ្ងៃនេះ បានបង្កប់នូវអត្ថន័យនៃពាក្យគន្លឹះ២ គឺការផ្សព្វផ្សាយនិងការពិគ្រោះយោបល់ តាមរយៈការផ្សព្វផ្សាយរបស់រដ្ឋបាលខណ្ឌ បានបង្ហាញនូវតួនាទី ភារកិច្ច និងទំនាក់ទំនងការងារ របស់ក្រុមប្រឹក្សាខណ្ឌ និងគណៈអភិបាលខណ្ឌ ព្រមទាំងសមិទ្ធផល ដែលគណៈអភិបាលខណ្ឌសម្រេចបាន និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តផែនការសកម្មភាពនាឆ្នាំកន្លងមក ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌ។
លោកអភិបាលបានថ្លែងបន្តថា «តាមរយៈការពិគ្រោះយោបល់អស់មួយព្រឹកនេះ ពួកយើងទាំងអស់គ្នា បានរកឃើញនូវបញ្ហាសំខាន់ៗ ជាអាទិភាពសម្រាប់ឲ្យ រដ្ឋបាលខណ្ឌយកទៅពិចារណា ធ្វើការកែទម្រង់ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខណ្ឌ ពិសេសប្រជាពលរដ្ឋក្រក្រី ក្នុងមូលដ្ឋានសង្កាត់ នៃខណ្ឌរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ»៕