ភ្នំពេញ៖នាព្រឹកថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៦ វេលាម៉ោង ៨ នាទីព្រឹកនៅសាលាសង្កាត់វាលវង់ខណ្ឌ៧មករារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ វិសាមញ្ញា របស់ក្រុមប្រឹក្សាសង្កាត់ ប្រចាំខែសីហា ក្រោម អធិបតីភាពលោកស្រី កែវ សាកល ចៅសង្កាត់វាលវង់ ។ កិច្ចប្រជុំ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាសង្កាត់ កងកំលាំងនគរបាលប្រជាការពារ ប្រធាន មណ្ឌលសុខភាព មេភូមិនិងមន្ត្រីដែលពាក់ព័ន្ធជាច្រើននាក់ ផងដែរ។
អង្គប្រជុំពិភាក្សាលើរបៀបវារៈប្រជុំមួយចំនួន រួមមាន៖១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី២៥ ខែកក្កដា របស់ក្រុមប្រឹក្សាសង្កាត់ ២/ និងពិភាក្សាបញ្ហាផ្សេងៗ មួយចំនួនផងដែរ។
ក្រោយពី ស្ដាប់របាយការណ៍របស់រដ្ឋបាលសង្កាត់ រយៈពេល១ខែដែលអាន ជូ នដោយលោកស្មៀនសង្កាត់ រួចមកមានមតិសំណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះដែរ លោកស្រី កែវ សាកល ចៅសង្កាត់វាលវង់ បានជម្រុញដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើការ ការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានទាន់ពេលវេលា មានផែនការមានការដាក់វេនប្រចាំការរវាង កងកម្លាំងប្រជាការពារឃុំ ភូមិ សហការជាមួយប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សាឃុំដើម្បីបង្ការបង្ក្រាបនូវបាតុភាពដែលបង្កឡើង ដោយ ក្រុម ក្មេងទំនើងនិងបទល្មើសផ្សេងៗ ដែលកើតមាន។
នាឱកាសនោះលោកស្រី ក៏បានលើកឡើងផងដែរថា៖ស្នើដល់បណ្ដាភូមិនិងមន្ត្រីដែលពាក់ព័ន្ធ ត្រូវអនុវត្តន៍ការងារ រដ្ឋបាលលើលិខិតស្នាមប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបម្រើសេវាសាធារណៈតាមច្បាប់ជាមូលដ្ឋានគ្រឹះ ហើយត្រូវជម្រុញការផ្សព្វផ្សាយច្បាប់ស្ដីពីចុះឈ្មោះបោះឆ្នោតថ្មីជូនប្រជាពលរដ្ឋដែលគ ជប និងចាប់អនុវត្តន៍ពីថ្ងៃទី០១ខែកញ្ញាដល់២៩ខែ វិច្ឆិកា ឆ្នាំ២០១៦ចំពោះប្រជាពលរដ្ឋដែលមានថ្ងៃខែកំណើតកើតមុនថ្ងៃទី៥ខែមិថុនា ១៩៩៩ទើបមានសិទ្ធិចុះឈ្មោះបាននៅតាមការិយាល័យ ភូមិ សាលាសង្កាត់ ដោយភ្ជាប់នូវ សំបុត្រកំណើត សៀវភៅគ្រួសារឬលិខិតផ្សេងៗដែលពាក់ព័ន្ធបញ្ជាក់ពី អាយុនិងទីលំនៅឲ្យបានច្បាស់លាស់៕