​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សង្កាត់​លើក​ទី​៣ នៃ​ដំណើរកា​ជ្រើសរើស​មេភូមិ​អនុ​ភូមិ សមាជិក​ភូមិ នៃ​ភូមិ​បង្កើត​ថ្មី​សង្កាត់​ស្ទឹងមានជ័យ​

11-August-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​០០​នាទី​នៅ​សាលាសង្កាត់​ស្ទឹងមានជ័យ​បានរៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សង្កាត់​លើក​ទី​៣ នៃ​ដំណើរកា​ជ្រើសរើស​
​មេភូមិ​អនុ​ភូមិ សមាជិក​ភូមិ នៃ​ភូមិ​បង្កើត​ថ្មី និង អនុ​ភូមិ​សមាជិក​ភូមិ​ដែល​បាន​ផ្លស់​ប្តូរ នៃ​សង្កាត់​ស្ទឹងមានជ័យ​ក្រោម​អធិបតីភាព​លោក សេង​សាញ់ ចៅសង្កាត់ ស្ទឹងមានជ័យ ។
​កិច្ចប្រជុំ ព្រមទាំង​មានការ​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ កងកំលាំង​នគរបាល​ប្រជា​ការពារ ប្រធាន មណ្ឌល​សុខភាព មេភូមិ​និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ជាច្រើន​នាក់ ផងដែរ​។ -

​អង្គប្រជុំ​ដំណើរការ​តាម​រៀប​វារ​៖​របៀបវារៈ មាន​÷១/​កិច្ចដំណើរការ​បោះឆ្នោត​ជ្រើសរើស​មេភូមិ​​ដែលជា​សមាសភាព​នៃ​ភូមិ​ដែល​បង្កើត​ថ្មី និង​ការប្រកាស​ចេញ​សេចក្ដីសម្រេច​ទទួលស្គាល់​។​
​នៅក្នុង​ឱកាស​នោះ​លោក សេង​សាញ់ ចៅសង្កាត់ ស្ទឹងមានជ័យ​បាន​មានមតិ​ជម្រាប​ផងដែរ​ថា​៖​យោងតាម​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់ ដើម្បី​ស្របតាម​និតិ​វិធី​នៃ​ច្បាប់​របស់​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ ចំពោះ​ភូមិ​ដែល​បង្កើត​ថ្មី សង្កាត់​ត្រូ​ប​រៀបចំ​កាលវិភាគ​ស្របតាម​គោលការណ៍​នៃ​ច្បាប់បោះឆ្នោត​ថ្នាក់ភូមិ​ស្របតាម​គោលការណ៍​ច្បាប់​ដើម្បី​បំពេញការងារ​ជា​មន្ត្រី​សេនាធិការ​នៅ​មូលដ្ឋាន​មិនអាច​ខ្វះ​បាន ដំណើរការ​បោះឆ្នោត​ដោយ​- ក្រុមប្រឹក្សា​សង្កាត់​ស្ទឹងមានជ័យ មាន​១០ រូប​/១១​រូប អវត្តមាន​១​រូប មកពី គណបក្ស នយោបាយ ចំនួន​ពីរ គឺ CPP មាន​៧​រូប​និង CNRP មាន​៤​រូប អវត្តមាន​១ បាន​បោះឆ្នោត​ជ្រើសរើស​បេក្ខភាព​មេភូមិ​ដែល​បំបែក​ថ្មី មាន​៦​ភូមិ ។​

-​ជា​លទ្ធផល​នៃ​ការបោះឆ្នោត​ភូមិ​ដែលមាន​សំលេងគាំទ្រ
​មាន​ភូមិ​÷១/ ភូមិ​ឫស្សី​៣ -​ឈ្មោះ​បេក្ខជន សុខ សាន ទទួលបាន​សំលេងគាំទ្រ ៨ សំលេង​
- ឈ្មោះ​បេក្ខជន ខេង ញឿ​ន ទទួលបាន​សំលេងគាំទ្រ ១ សំលេង​- ឈ្មោះ​បេក្ខជន ម៉ៅ អៀន ទទួលបាន សំលេងគាំទ្រ ១​សំលេង​
២/ ភូមិ​ឫស្សី​២
- ឈ្មោះ​បេក្ខជន​យូ សុ​ភី ទទួលបាន​សំលេងគាំទ្រ ៩ សំលេង​ឈ្មោះ​បេក្ខជន សាំង វិសាល ទទួលបាន​សំលេងគាំទ្រ ១ សំលេង​- ឈ្មោះ​បេក្ខជន​ឈុំ ស៊ីនួន ទទួលបាន​សំលេងគាំទ្រ ០ សំលេង​
៣/ ភូមិ​មានជ័យ​២
-​ឈ្មោះ​បេ​ក្ខ​ជ ប៉ុក វី ទទួលបាន​សំលេងគាំទ្រ ៨ សំលេង​- ឈ្មោះ​បេក្ខជន​ផូ គុណ ទទួលបាន​
​សំលេងគាំទ្រ ១ សំលេង​- ឈ្មោះ​បេក្ខជន អ៊ុំ អ៊ុន ទទួលបាន​សំលេងគាំទ្រ ១ សំលេង​
៤/ ភូមិ​ព្រែក​ទាល់​១
- ឈ្មោះ​បេក្ខជន វណ្ណ ខុន ទទួលបាន​សំលេងគាំទ្រ ៩ សំលេង​-​ឈ្មោះ​បេ​ក្ខ​ជលា​ប សុផាត ទទួលបាន​សំលេងគាំទ្រ ០ សំលេង​-​ឈ្មោះ​បេក្ខជន សៅ យ័នទ​ទួលបាន​
​សំលេងគាំទ្រ ១ សំលេង​
៥/​ភូមិ​ដំណាក់​៤
- ឈ្មោះ​បេក្ខជន វ៉ា ផា ទទួលបាន​សំលេងគាំទ្រ ៩ សំលេង​- ឈ្មោះ​បេក្ខជន ឡេង រដ្ឋា ទទួលបាន​សំលេងគាំទ្រ ០ សំលេង​-​ឈ្មោះ​បេក្ខជន ញឹម ម៉ៅ ទទួលបាន​សំលេងគាំទ្រ ១ សំលេង​
៦/ ភូមិ​ដំណាក់​៥
-​ឈ្មោះ​បេក្ខជន ឆេង ឆាន ទទួលបាន​សំលេងគាំទ្រ ១០​សំលេង​-​ឈ្មោះ​បេក្ខជន ផាន់ វន ទទួលបាន​សំលេងគាំទ្រ ០ សំលេង​-​ឈ្មោះ​បេក្ខជន មាស ស៊ី​ម៉ា​រ៉ា ទទួលបាន​សំលេងគាំទ្រ ០​សំលេង ។​

- លោក សេង​សាញ់ ចៅសង្កាត់ ស្ទឹងមានជ័យ​បាន​ផ្ដាំផ្ញើ​ដល់​លោក​មេភូមិ ដែល​ទើប​ទទួលបាន​តំណែង​ថ្មី ត្រូវ​អនុវត្តន៍​ការងារ​ជា​សេនា​ឲ្យ​សង្កាត់​ក្រុមប្រឹក្សា និង​អាជ្ញាធរ ប្រជាពលរដ្ឋ ឲ្យ​បានល្អ​ប្រសើរ រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សហការ​ជាមួយ​ប្រជា​ការពារ និង​ម​ន្រើ​សេវា​លើ​លិខិតស្នាម​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ហើយ​លោក​ក៏បាន​បន្ថែម​ផងដែរ​ដែរ​ថា លោក​ត្រូវ​រៀបចំ​សមាសភាព​មន្ត្រី​២​រូប​បន្ថែមទៀត ដើម្បី ទទួល​ការងារ​ជា​អនុប្រធាន ភូមិ ១​និង សមាសភាព ១​រូប​ជា​សមាជិក ភូមិ ដើម្បី​ស្របតាម​គោលការណ៍​ច្បាប់  និង​ត្រូវអនុម័ត​សម្រេច​ដោយ​ក្រុមប្រឹក្សា​សង្កាត់ ដោយ​សម្លេង​ភាគច្រើន​លើសពី​ពាក់កណ្ដាល​។​
 អង្គពិធី​បោះឆ្នោត ជ្រើសរើស​បេក្ខជន​មេភូមិ​បានបញ្ចប់​នៅវេលា​ម៉ោង​៩​និង​១១​នាទី ប្រកបដោយ​ភាព រើ​ករាយ​និង​ស្និទ្ធស្នាល​និង​រីករាយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​អាច​ទទួលយក​បាន​៕

ចំនួនអ្នកទស្សនា

    19557287

  • ថ្ងៃនេះ461
  • ម្សិលមិញ4111
  • សប្តាហ៍នេះ461
  • ខែនេះ74901
  • ឆ្នាំនេះ329841
  • សរុប19557287