ភ្លៀងខ្យល់​មួយ​មេ​បក់បោក បង្ក​បាក់​បង្គោល​ភ្លើង​កញ្ចាស់​មួយ​ដើមចំ​ស្ត្រី​ម្នាក់ របួសធ្ងន់​ ‪​

11-August-2016 | ដោយ មែន កំសត់

 

​ភ្នំពេញ​៖ ‪​បង្គោល​ភ្លើង​ដ៍​កញ្ចាស់ ច្រេះ​ស៊ី​ពុកផុយ​មួយ​ដើម ត្រូវ​ខ្យល់​បក់បោក ឡាយ​ឡំ​ជាមួយ​ភ្លៀង​មួយ​មេ បណ្តាល​ឲ្យ​បាក់​សង្កត់ ត្រូវ​ក្បាល​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ រងរបួស​ធ្ងន់ ។ ហេតុការណ៍​គ្រោះថ្នាក់​នោះ បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​ត្រសក់ផ្អែម ចំណុច​ផ្លូវ​លេខ​៦៣ ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣  ខណ្ឌដូនពេញ កាល​វេលា​ល្ងាច​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦ ។​

​    ​សាក្សី​បាន​ប្រាប់ថា មុន​កើតហេតុ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ឈ្មោះ​ហួន ផល្លី អាយុ​៥៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៦ ផ្លូវ​២១៩ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ បាន​ជិះ​ម៉ូតូឌុប​ធ្វើដំណើរ តាម​បណ្ដោយ​ផ្លូវ​លេខ​៦៣ ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​មកដល់ ចំណុចកើតហេតុ ជួន​ពេល​មាន​ភ្លៀង និង​ខ្យល់​បក់បោក​ខ្លាំង បណ្តាល​ឲ្យ​បង្គោល​ភ្លើង​មួយ​ដើម ចាស់​ច្រេះ​ស៊ី​នោះ បាន​បាក់​សង្កត់​ចំ​ស្ត្រី​រងគ្រោះ បណ្ដាល​ឲ្យ​បែកក្បាល រងរបួស​ធ្ងន់ ។ បន្ទាប់មក​ត្រូវបាន​កម្លាំង​នគរបាល​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ។ ចំណែក​បង្គោល​ភ្លើង​ដែល​បាក់​នោះ ត្រូវបាន​កម្លាំង​នគរបាល នាំគ្នា​លើក​ចេញពី​កណ្ដាលផ្លូវ ដើម្បី​បញជៀ​សការ​កកស្ទះ​ចរាចរណ៍ ។

​    ​បន្ទាប់ពី​មាន​ហេតុការណ៍​ដ៍​អាក្រក់ បាក់​បង្គោល​ភ្លើង​កញ្ចាស់​មួយ​ដើម សង្កត់​បង្ក​របួស​ចំពោះ​ស្ត្រី​ចំណាស់​នោះ ត្រូវ​ប្រជាពលរដ្ឋ​បាន​រិះគន់ ទៅនឹង​ភារៈកិច្ច​របស់​សា​សា​រាជធានី​ភ្នំពេញ ថា​មិនបាន​គិតគូរ​ពី​សុវត្ថិភាព​ប្រជាពលរដ្ឋ ។ ក្នុងនោះ​ពួកគាត់​បានដាក់​បន្ទុក​លើ​សាលា​រាជធាណី​ភ្នំពេញ ជា​អ្នកទទួលខុសត្រូវ

 

ចំនួនអ្នកទស្សនា

    19557607

  • ថ្ងៃនេះ781
  • ម្សិលមិញ4111
  • សប្តាហ៍នេះ781
  • ខែនេះ75221
  • ឆ្នាំនេះ330161
  • សរុប19557607