ឯកឧត្តម អៀង អូននី ចូលរួមបិទវេទិកា យុវទូតទេសចរណ៍ អនុតំបន់ទន្លេមេគង្គក្រោម

12-August-2016 | ដោយ មែន កំសត់


ភ្នំពេញ៖ វេទិកាយុវទូតទេសចរណ៍ អនុតំបន់ទន្លេមេគង្គក្រោម ប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ក្រោមប្រធានបទ «វប្បធម៌ចំរុះ ទស្សនវិស័យតែមួយ គោលដៅរតែមួយ» ដែលប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ត្រូវបិទបញ្ចប់វេលាល្ងាចនេះ ក្រោមអធិបតីភាព លោក អៀង អូននី អភិបាលរង រាជធានីភ្នំពេញ។

ឯកឧត្តម អៀង អូននី បានថ្លែងបិទវេទិកា យុវទូតទេសចរណ៍ អនុតំបន់ទន្លេមេគង្គក្រោម នាល្ងាចនេះ ដោយលើកឡើងថា តាមរយៈ កម្មវិធីនេះ នឹងលើកទិសដៅអោយយុវជនទាំងអស់ បង្កើននូវភាពក្លាហាន ដើម្បីពង្រឹងចំណេះដឹងខាងផ្នែក ទេសចរណ៍ដោយបង្ហាញ នូវជំនាញនិងភាពឆ្លាតវៃ គំនិតច្នៃប្រឌិតនិងអភិវឌ្ឍន៍ចំណេះដឹងយុវជន ដែលជាធនធានមនុស្ស យ៉ាងសំខាន់ដើម្បីក្លាយជាអ្នកដឹកនាំ វិស័យទេសចរណ៍ ជាពិសេសកម្មវិធីនេះ នឹងក្លាយជាមធ្យោបាយ និងយន្តការនៃការទំនាក់ទំនង ក្នុងការផ្សព្វផ្សាយទេសចរណ៍ នៃអនុតំបន់ទន្លេមេគង្គក្រោម នាពេលអនាគត។

ក្នុងនោះក៏មានការសំដែងដើម្បីបង្ហាញពីរបាំរបស់តំណាងប្រទេសនិមួយៗដែលជាសមាជិកនៃអនុតំបន់ទន្លេមេគង្គក្រោម កម្ពុជា ថែ ឡាវ ភូមា និង វៀតណាមផងដែរ៕

 

ចំនួនអ្នកទស្សនា

    20475467

  • ថ្ងៃនេះ6661
  • ម្សិលមិញ4461
  • សប្តាហ៍នេះ11131
  • ខែនេះ33011
  • ឆ្នាំនេះ33011
  • សរុប20475467