អគ្គស្នងការ​នគរបាល​ជាតិ គំរាម​ដក​មេ​ប៉ុស្តិ៍នគរបាល​ចំនួន​៧ ក្នុង​ខេត្តព្រៃវែង​

13-August-2016 | ដោយ មែន កំសត់

 

 ​ភ្នំពេញ​៖ ឯកឧត្តមនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ទុកពេល​២​ខែ ដើម្បី​ឲ្យ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន​៧ ក្នុង​ខេត្តព្រៃវែង ដែលមាន​ចំណាត់ថ្នាក់​ខ្សោយ​ក្នុងការ​អនុត្ត​ន៍​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព កែប្រែ​ឥរិយាបទ និង​បែបបទ​ធ្វើការ  បើ​មិន​ដូច្នេះ​ទេ​នឹងមាន​ការផ្លាស់ប្តូរ​។​

​ការ​ថ្លែង​ដូច្នេះ​ធ្វើឡើង​របស់ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កងកម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទូទាំង​ខេត្តព្រៃវែង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦ ។​

​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ សរសេរថា ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន​៧​ដែល​​ខ្សោយ​ទី​១.​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អំពិល​ក្រៅ​, ទី​២.​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឫស្សី​សាញ់​, ទី​៣.​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃខ្លា​, ទី​៤.​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អង្គរ​ទ្រេត​, ទី​៥.​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កញ្ជ្រៀច​, ទី​៦.​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្មោង​ខាងត្បូង និង​ទី​៧.​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំពង់​សឹង្ហ​។​

​អគ្គស្នងការ​នគរបាល​ជាតិ បន្តថា ប៉ុស្តិ៍​នគរ​បា​ដ្ឋ​បាល​ចំនួន ៧​ដែល​ខ្សោយ ទី​១.​ការ​អនុត្ត​ន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​, ទី​២.​កម្មវិធី​ការងារ​អត់​ច្បាស់លាស់​, ទី​៣.​ការឆ្លើយតប​ជាមួយ​ប្រជាពលរដ្ឋ​មាន​ភាពយឺតយ៉ាវ​។​

​លោក​បន្តទៀតថា ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន ៧​ដែល​ខ្សោយ​ត្រូវ​រុញ​ពី​ខ្សោយ​ឲ្យ​ឡើងទៅ​មធ្យម ទី​១.​ពង្រឹង​ការ​អនុត្ត​ន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​, ទី​២.​ត្រូវមាន​កម្មវិធី​ការងារ​ច្បាស់លាស់​, ទី​៣.​ប្តូរ​ឥរិយាបទ​ទំនាក់ទំនង​ឆ្លើយតប​ជាមួយ​ប្រជាពលរដ្ឋ​, ទី​៤.​ពង្រឹង​ជំនាញ​នគរបាល​ប៉ុស្តិ៍​។ ជាមួយគ្នា​នោះ ឯកឧត្តម ក៏បាន​ជំរុញ​ឲ្យ​ស្នងការ និង​អធិការ​ស្រុក​-​ក្រុង បញ្ចុះ​កម្លាំង​របស់ខ្លួន​ទៅ​ជួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ណា​ដែល​ខ្វះខាត​កម្លាំង​ផងដែរ​៕

 

ចំនួនអ្នកទស្សនា

    19567237

  • ថ្ងៃនេះ601
  • ម្សិលមិញ2921
  • សប្តាហ៍នេះ10411
  • ខែនេះ3531
  • ឆ្នាំនេះ339791
  • សរុប19567237