អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​ប្រកាសប្រាប់​សិស្ស​វិទ្យាល័យ​ចំនួន​២​បើ​ប្រឡង​ជាប់​បាក់​ឌុប​និទ្ទេស​A​ម៉ូតូ​ថ្មី​មួយគ្រឿង​ ​

14-August-2016 | ដោយ មែន កំសត់

 

​ភ្នំពេញ​៖​លោក​អភិបាលខណ្ឌ​ពោធិ៍​ ​សែន​ជ័យ​បានប្រកាស​ប្រាប់​ប្អូនៗ​សិស្សានុសិស្ស​មកពី​វិទ្យាល័យ​ចំនួន​២​គឺ​វិទ្យាល័យ​ហ៊ុនសែន​ជម្ពូ​វ័​ន្ត​និង​វិទ្យា​​ល័យ​ហ៊ុនសែន​ ​ប៊ុនរ៉ានី​អរុណ​វ​តី​ ​ដែល​នឹង​ត្រៀមប្រលង​នៅ​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៦​ខាងមុខ​នេៈ​ថា​ ​បើ​សិស្សានុសិស្ស​ណា​ដែល​ប្រលង​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៦​បាន​និ​ទេ្ទ​ស​A​ត្រូវបាន​លើកទឹកចិត្ត​ម៉ូតូ​ថ្មី​ម្នាក់​១​គ្រឿង​។​

​កាលពី​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៦​នេះ​នៅ​សាលា​វិទ្យាល័យ​ហ៊ុនសែន​ជម្ពូ​វ​ន្ត័​បានរៀបចំ​ពី​ធី​សំ​ណោះ​សំ​ណា​ល​ជាមួយ​លោកគ្រូ​អ្នកគ្រូ​ចំនួន​៧៧៧​នាក់​ប្អូនៗ​សិស្សានុសិស្ស​មកពី​វិទ្យាល័យ​ចំនួន​២​គឺ​វិទ្យាល័យ​ហ៊ុនសែន​ជម្ពូ​វ័​ន្ត​នឹង​វិទ្យាល័យ​ហ៊ុនសែន​ ​ប៊ុនរ៉ានី​អរុណ​វ​តី​ដែល​នឹង​ត្រៀមប្រឡង​នៅ​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៦​ខាងមុខ​នេៈ​ក្រោម​អធិបតីភាព​លោក​ហែម​ ​ដា​រិ​ទ្ទិ​ ​អភិបាលខណ្ឌ​ពោធិ​ ​សែន​ជ័យ​ ​លោក​សេង​ ​គន្ធ​ ​អភិបាលរងខណ្ឌ​និង​ជា​ប្រធាន​សហភាព​សហ​ព​ន្ទ័​ខណ្ឌ​ពោធិ​សែន​ជ័យ​ព្រមទាំង​លោកនាយក​សាលា​ទាំងពីរ​មាន​ភាពស្និទ្ធស្នាល​និង​រីករាយ​។​

​លោក​អភិបាលខណ្ឌ​បានបញ្ជាក់​ទៀតថា​៖​អ្វីដែល​ធ្វើឱ្យ​លោក​ប្រកាសជូន​រង្វាន់​លើកទឹកចិត្ត​ម៉ូតូ​ថ្មី​នេះ​គឺជា​ការជំរុញ​ឲ្យ​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​ហ៊ុនសែន​ជម្ពូ​វ័ន​នឹង​វិទ្យាល័យ​ហ៊ុនសែន​ប៊ុនរ៉ានី​អរុណ​វ​តី​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​សម្រាប់​សិស្សានុសិស្ស​ប្រឡង​នៅ​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៦​ខាងមុខ​នេៈ​៕

 

ចំនួនអ្នកទស្សនា

    19568107

  • ថ្ងៃនេះ1471
  • ម្សិលមិញ2921
  • សប្តាហ៍នេះ11281
  • ខែនេះ4401
  • ឆ្នាំនេះ340661
  • សរុប19568107