ភ្នំពេញ៖លោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានអញ្ជើញជាកិតិ្តយសក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង០១ខ្សែនៅសង្កាត់ក្រាំងធ្នង់ កាលពីម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី១៥សីហា២០១៦នេះ ស្ថិតនៅភូមិត្រពាំងជើងស្រុកសង្កាត់ក្រាំងធ្នង់។ ពិធីនេះមានវត្តមានចូលរួមពីមន្ត្រីសាលាខណ្ឌ មន្ត្រីគាំទ្របច្ចេកទេស គម្រោង ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
យោងតាមលោកចៅសង្កាត់បានអោយដឹងថាផ្លូវដែលស្ថាបនា១ខ្សែរនេះមានប្រវែង៣៣២ម៉ែត្រ ទទឹង០៥ម៉ែត្រនិងកំរាស់ ១តឹកកន្លះ ចាក់បេតុងសុទ្ធមិនមានប្រើឆ្អឹងដែកវកំពុងបើកការដ្ឋានស្ថាបនានេះជាគំរោងរបស់មូលនិធិអភិវឌ្ឍន៍ក្នុងឆ្នាំ២០១៦ដែលចំណាយអស់ចំនួន ៧៦.២៥៣.៧៦០រៀល ស្ថាបនាដោយក្រុមហ៊ុន ផាត់ សុផល។
បន្ទាប់មកលោក ប៉ឹល កុសល អភិបាលខណ្ឌបានសំណេះសំណាលជាមួយប្រជាពលរដ្ឋហើយក៍បានអញ្ជើញបើកការដ្ឋាន និងចុះពិនិត្យកន្លែងស្ថាបនាផ្លូវបេតុងតាមគម្រោងខាងលើ ពិសេសបានសុំទោសដល់បងប្អូនប្រជាពលរដ្ឋដែលមានការប៉ះពាល់ រំខានពេលក្រុមហ៊ុនដំណើការការដ្ឋានផងដែរ។ ជាមួយគ្នានេះផងដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានមានសេចក្តីត្រេកអរដែលបានឃើញអាជ្ញាធរធ្វើផ្លូវបេតុងថ្មីជូនដល់ពួកគាត់ដើម្បីងាយស្រួលធ្វើដំណើរចេញចូលក្នុងភូមិ៕