​លោក ឌី រ​ត្ន័​ខេ​ម​រុណ​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ចែកជូន​សិស្ស​ក្រីក្រ​ចំនួន​១០​នាក់​ដែល​រៀន​នៅ​អនុ​វិទ​ញ​យា​ល័យ សង្កាត់​បឹងទំពន់​

16-August-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦ លោក ឌី រ​ត្ន័​ខេ​ម​រុណ ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​មានជ័យ បាន​ដឹកនាំ​ក្រុមការងារ​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ទៅ​ចែកជូន​សិស្ស​ក្រីក្រ​ចំនួន​១០​នាក់​ដែល​ទទួលបាន​ជ័យលាភី លេខ​១ ដល់ លេខ​៥ មកពី​អនុវិទ្យាល័យ​ដំបូក​ខ្ពស់​៥​នាក់ និង​អនុវិទ្យាល័យ​សន្សំ​កុសល​៥​នាក់​។​


​តាម​ការបញ្ជាក់​របស់​នាយក​អនុវិទ្យាល័យ​សិស្ស​ក្រីក្រ​ភាគច្រើន​មាន​ឪពុកម្តាយ ជា​កម្មករ​រោងចក្រ និង​កម្មករសំណង់ រស់នៅក្នុង​ផ្ទះជួល​ស្ថិតក្នុង​មូលដ្ឋាន​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ ។​
​នាឱកាស​នោះ​លោក​ឌី រ​ត្ន័​ខេ​ម​រុណ ប្រធាន​អនុសាខា បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា សូម​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ថែរក្សា​សុខភាព​អនាម័យ ពិសេស​ក្មួយៗ​សិស្សានុសិស្ស​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ដែល​នាំ​ឲ្យ​ផល​លំបាក​ដល់​ក្រុមគ្រួសារ និង​សង្គមជាតិ ។​

​ក្នុងនោះដែរ​អាណាព្យាបាល​សិស្ស និង​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ចំនួន​១១​គ្រួសារ​ផ្សេងទៀត​ដែល​មក​ចូលរួម​ពិធី ក៏បាន​ទទួល​នូវ​អំណោយ​មនុស្សធម៌​រួមមាន ៖​គ្រឿងឧបភោគ​-​បរិភោគ និង​ថវិកា​មួយចំនួន សម្រាប់​សិស្ស​ម្នាក់ៗ​ទទួលបាន​កង់​ជប៉ុន​១​គ្រឿង​, អង្ករ​១​បាវ​, មី​១​កេះ​ស  ត្រីខ​១​យ៉ួ​, ឃី​ត​១​កញ្ចប់ ( មុង ភួយ ក្រមា ) រួមទាំង​ថវិកា​ផងដែរ​៕

ចំនួនអ្នកទស្សនា

    19569197

  • ថ្ងៃនេះ2561
  • ម្សិលមិញ2921
  • សប្តាហ៍នេះ12371
  • ខែនេះ5491
  • ឆ្នាំនេះ341751
  • សរុប19569197