ព្រៃវែង៖នេះជាសមិទ្ឋផលថ្មីមួយទៀតដែលបាននិងកំពុងកកើតឡើងក្នុងសម័យសុខសន្តិភាពនិងការអភិវឌ្ឍ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា. កាលពីរសៀលថ្ងៃទី១៧ខែសីហាឆ្នាំ២០១៦លោកម៉ននី បណ្ឌិត អភិបាលស្រុកបាន បន្តដំណើរចុះត្រួតពិនិត្យ ដំណើរការនៃការសាងសង់ផ្លូវមួយខ្សែប្រវែង ៣,៨០០ម ដើម្បីតភ្ជាប់ឡើងស្ពានអូឬស្សីនេះដែលស្ថិតនៅក្នុង ភូមិកោងស្រែ ឃុំល្វេ ស្រុកស៊ីធរកណ្ដាល។
នាឱកាសនោះលោកម៉ននី បណ្ឌិត អភិបាលស្រុក ស៊ីធរកណ្ដាលបានបញ្ជាក់ថា៖ស្ពានដ៏ធំស្កឹមស្កៃនេះ បាននិងកំពុងធ្វើផ្លូវ តភ្ជាប់ឡើងវិញហើយក្រោមការជួយឧបត្ថម្ភពី សម្តេចសេនាវិបុលភក្តី សាយ ឈុំ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាច្រើន។