កំពង់ចាម៖នៅព្រឹកថ្ថៃទី១៩ខែសីហាឆ្នាំ២០១៦លោកជំទាវ ទេព រង្សី ខៀវ កាញារីទ្ធភរិយាឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោកជំទាវជាក្រុមការងារស្ត្រីក្នុងក្រសួងព័ត៌មាន បានអញ្ជើញចុះចែកអាហារូបត្ថម្ភដល់សិស្សសាលាបឋមសិក្សានៅក្នុងឃុំពាមប្រធ្នោះចំនួន៣គឺសា លាបឋមសិក្សាពាម ជីហែនិងសាលាបឋមសិក្សាសាយ ឈុំសំរោង។
មានវត្តមានចូលរួមក្នុងឱកាសនោះមាន លោក ផេនសុផល អភិបាលស្រុក លោកហេងហ៊ុន ប្រធានក្រុមប្រឹក្សាស្រុក លោកស្រីជាមន្ត្រីជំនាញសាលាស្រុក លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សសរុបចំនួន៩៧២នាក់ផងដែរ។
ក្រោយពីបានស្ដាប់របាយការណ៍ស្វាគមន៍របស់លោកផេនសុផល អភិបាលស្រុកកោះសូទិន ជុំវិញសកម្មភាព នៃការអភិវឌ្ឍ ក្រោមការឧបត្ថម្ភរបស់ឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោកជំទាវ រួមនឹងក្រុមការនៃគណបក្សប្រជាជនកម្ពុជាធ្វើឲ្យស្រុកកោះសូទិនមានការរីកចំរើនជាលំដាប់និងកែប្រែវិវត្តន៍គ្រប់វិស័យ មានវិស័យអប់រំ សាសនា សេដ្ឋកិច្ច គមនាគមន៍ផ្លូវលំជនបទ វិស័យ សេវារដ្ឋបាលសន្តិសុខ និងផ្សែងៗ ស្របតាមយុទ្ធសាស្ត្រកិច្ចអភិវឌ្ឍ របស់ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុនសែនជានាយករដ្ឋមន្ត្រី។
នៅក្នុងឱកាសនោះ លោកជំទាវ ទេព រង្សី ខៀវ កាញារីទ្ធបានធ្វើការសំណេះសំនាលទៅកាន់ ប្អូនៗដែលជាសិស្សានុសិស្សនិងលោកគ្រូ អ្នកគ្រូ ប្រកបដោយទឹកមុខរីករាយនិងស្និទ្ធស្នាលបំផុតលើសពីនោះលោកជំទាវក៏បានឧបត្ថម្ភ អាហារូបត្ថម្ភក្នុងនោះសិស្ស១នាក់ទទួលបានអាហារ២កញ្ចប់ថវិកាមួយចំនួន និង លោកគ្រូចំនួន២៩នាក់ទទួលបានថវិកា២០ ០០០រៀលផងដែរ ក្រោយពីបញ្ចប់ពិធីលោកជំទាវក៏បាន ចែកជូនអំណោយចំនួន៥គ្រួរសារដល់ជូនទីទ័លក្រ ទៀតផង៕