ខេត្តកំពត ៖ ពលរដ្ឋ២គ្រួសារនៅជិតព្រំដែនប្រទេសវៀតណាម ដែលត្រូវបានខ្យល់កន្ត្រាក់បំផ្លាញផ្ទះអស់កាលពីពេលថ្មីកន្លងទៅនេះ បានទទួលអំណោយជាផ្ទះថ្មីវិញហើយ ។
លោក យង់ សាមឿន ប្រធានឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច បានប្រាប់ឲ្យដឹងថា ពលរដ្ឋ២គ្រួសារដែលរងគ្រោះដោយសារខ្យល់បំផ្លាញនេះមានមួយគ្រួសារប្តីឈ្មោះ ជឹង ឌឿន និងប្រពន្ធឈ្មោះ សឹង ថារឿង មានកូន៣នាក់ នៅភូមិអន្លង់ថ្លាន់ ឃុំឫស្សីស្រុកខាងកើត រីឯមួយគ្រួសារទៀតជាបុរសពោះម៉ាយប្រពន្ធស្លាប់ឈ្មោះ គិន សុន មានកូន៧នាក់ នៅភូមិឫស្សីស្រុក ឃុំឫស្សីស្រុកខាងកើត ។
លោកប្រធានឃុំ ឲ្យដឹងទៀតថា បន្ទាប់ពីកើតមានខ្យល់ព្យុះបំផ្លាញផ្ទះអស់ ខាងអាជ្ញាធរក៏បានយកអំណោយទៅជូនគ្រួសាររងគ្រោះដែរ តែពួកគាត់មិនអាចមានលទ្ធភាពសង់ផ្ទះបានវិញ អាជ្ញាធរក៏បានពឹងទៅខាងមណ្ឌលកំសាន្ត ហាទៀង វេហ្គាស ឲ្យជួយតាមលទ្ធភាព ។ ឆ្លើយតបការពឹងពាក់របស់អាជ្ញាធរខាងមណ្ឌលកំសាន្តបានយល់ព្រមសង់ផ្ទះជូនពលរដ្ឋទាំង២គ្រួសារនេះ ៕