កំពង់ចាម៖នៅព្រឹកថ្ងៃទី២៣ខែសីហាឆ្នាំ២០១៦ ក្រុមយុវជនអ្នកជួយភូមិយើង បានបង្កើតជំនួយសំរាប់សិស្សានុសិស្សសាលាបឋមសិក្សាទន្សាយកោងភូមិទំពូង ឃុំ ល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានរៀបចំពិធី សំណេះសំណាល ប្រចាំឆ្នាំ២០១៦ស្ដីពីការរៀបចំគោលដៅនិងផ្សព្វផ្សាយផែនការនិងប្រភពគាំទ្រ ដែលមានបីគំរោង/១ រង្វន់សំរាប់សិស្សានុសិស្សដែលជាប់តារាងកិត្តិយស/២ ផ្តល់ជូនតុថ្មធំមួយនិងបង់ចំនួនបួន សំរាប់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សអង្គុយអានសៀវភៅ៣ ផ្តល់ថវិកាដល់លោកគ្រូអ្នកគ្រូចំនួនប្រាំនាក់ក្នុងម្នាកថវិកា ៦០០០០៛ ដែលមានការចូលរួមពី លោកញ៉ានញ៉ិប មេភូមិ ទំពូង លោក ប៉ុលប៊ន់ស៊ាម នាយកសាលា បឋមសិក្សា លោក ស៊ានលាងសេងនាយករង លោកគ្រូអ្នកគ្រូ តំណាងគណៈកម្មការទ្រទ្រង់សាលា តំណាងអាណាព្យបាលសិស្សក្រីក្រ ដែលរៀនពូកែ និងជាប់ចំណាត់ថ្នាក់ទទួលរង្វាន់រួមនឹងក្រុមយុវជនដែលជាម្ចាស់ឧបត្ថម្ភជាច្រើនង្នកផងដែរ។
មានមតិទៅកាន់នៅក្នុងឱកាសនោះលោកញ៉ានញ៉ិប មេភូមិ ទំពូង លោក ប៉ុលប៊ន់ស៊ាម នាយកសាលា បឋមសិក្សា តំណាងអាជ្ញាធរ និងអ្នកគ្រប់គ្រងសាលា បានសម្ដែងនូវអគុណដល់សមាជិកក្រុមយុវជនភូមិយើងដែលបានជួយយ៉ាងខ្នះខ្នែងទាំងកំលាំងកាយនិងថវិកាចូលរួមលើកកំពស់ប្រសិទ្ធភាពលើវិស័យអប់រំ នីជនបទ និងកាត់បន្ថយភាពក្រីក្រ អនក្ខរភាព នីក្នុងសាលាហើយប្អូនៗបានចូលរួមយ៉ាងសស្រាកស្រាំ មូលមតិបង្កើតមូលនិធិដើម្បីជួយដល់កុមារសិស្សក្រីក្រនិងរៀនជាប់ចំណាត់ថ្នាក់លោកក៏បានបន្ត ខ្ញំសង្ឃឹមថាបងប្អូនអ្នកភូមិដែលបានមករស់នៅប្រទេសកូរ៉េនិងបន្តជួយបន្តទៀត ដើម្បីអភិវឌ្ឍន៍ភូមិយើងក៏ដូចជាកុមារាកុមារីភូមិយើងដូច្នោះដែរ ខ្ញុំសង្ឃឹមថានិងមានអ្នកចូលរួមកាន់តែច្រើនថែមទៀត សូមអគុណ ។
ក្រោយពីសំណេះសំនាលចប់ក្រុមយុវជនអ្នកជួយភូមិយើងតំនាងដោយលោកជួប ពិចិត្រ ក៏បានឧបត្ថម្ភដល់សិស្សដែលរៀនជាប់ចំណាត់ថ្នាក់នូវសម្ភារៈនិងថវិកាមួយចំនួនផងដែរ ព្រមទាំងឧបត្ថម្ភថវិកាដល់លោកគ្រូសរុប៥នាក់ក្នុងម្នាក់ៗ៦០០០០រៀលផងដែរ៕