ក្រុមការងារនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការរដ្ឋបាលខណ្ឌជ្រោយចង្វារ

24-August-2016 | ដោយ មែន កំសត់

 

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ នៅបន្ទប់ប្រជុំសាលាខណ្ឌជ្រោយចង្វារ មានរៀបចំបើកកិច្ចប្រជុំស្ដីពីការចុះត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការរដ្ឋបាលខណ្ឌជ្រោយចង្វារ ដោយនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោក ឌី រ៉ាដូ អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃក្រសួងមហាផ្ទៃ លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក ឃ្លាំង ហួត អភិបាលខណ្ឌ និងមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយក ប្រធាន អនុប្រធាន និងមន្ត្រីក្របខ័ណ្ឌក្រសួងមហាផ្ទៃសរុបចំនួន ២៨នាក់។

បន្ទាប់ពីបានប្រជុំផ្សព្វផ្សាយពីគោលបំណង និងខ្លឹមសារនៃការចុះត្រួតពិនិត្យនេះរួច ក្រុមការងារនៃនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃក្រសួងមហាផ្ទៃ បានបន្តនីតិវិធីធ្វើការសម្ភាសន៍ផ្ទាល់ជាមួយមន្ត្រីម្នាក់ៗផងដែរ៕

 

ចំនួនអ្នកទស្សនា

    21265067

  • ថ្ងៃនេះ721
  • ម្សិលមិញ6021
  • សប្តាហ៍នេះ33141
  • ខែនេះ37981
  • ឆ្នាំនេះ822611
  • សរុប21265067