លោកម៉ននី បណ្ឌិតអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ប្រាំពីថ្ងៃរបស់លោក ចឹម បូរ៉ា ជំទប់ទី២ ឃុំព្នៅទី២

24-August-2016 | ដោយ មែន កំសត់

 

ព្រៃវែង៖នៅ ថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៦ លោកម៉ននី បណ្ឌិត អភិបាលនៃគណ:អភិបាលស្រុក រួមជាមួយលោក នួន ថូ សមាជិកក្រុមប្រឹក្សាស្រុក និងលោក អុក សំរុង អភិបាលរងស្រុក បានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ប្រាំពីថ្ងៃរបស់លោក ចឹម បូរ៉ា ជំទប់ទី២ ឃុំព្នៅទី២។ នេះគឺជាការបែកគ្នា ដែលមិនមានថ្ងៃត្រឡប់ ក្នុងនាមជាថ្នាក់ដឹកនាំ លោកអភិបាលនៃគណៈអភិបាលស្រុក បានសម្តែងនូវភាពសោកស្តាយ ដែលពេលនេះស្រុកស៊ីធរកណ្ដាល បានបាត់បង់នូវធនធានមនុស្សមួយរូប និងជាមនុស្សម្នាក់ដែលសកម្មក្នុងការអនុវត្តតួនាទី ភារកិច្ចជូនប្រទេសជាតិ និង ពលរដ្ឋរបស់ខ្លួននាពេលកន្លងមក។ មានតែសូមបួងសួងឲ្យវិញ្ញាណក្ខ័នរបស់ លោក ចឹម បូរ៉ា បានទៅដល់ឋានសុខគតិភពកុំបីខាន៕

ចំនួនអ្នកទស្សនា

    19587547

  • ថ្ងៃនេះ3771
  • ម្សិលមិញ4091
  • សប្តាហ៍នេះ3771
  • ខែនេះ23841
  • ឆ្នាំនេះ360101
  • សរុប19587547