ភ្នំពេញ៖នារសៀលថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០១៦ វេលាម៉ោង ១៤.៣០ នាទីនេះនៅសាលាសង្កាត់ទឹកល្អក់ទី៣ បានបើកកិច្ចប្រជុំគណៈកម្មាធិការកិច្ចការនារី និងកុមារ និងកិច្ចប្រជុំក្រុមប្រឹក្សាសង្កាត់ សាមញ្ញ ប្រចាំខែ សីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ច័ន្ទ ហៃ ចៅសង្កាត់ទឹកល្អក់ទី៣ និងជា ប្រធានអង្គប្រជុំ ។
ក្នុង កិច្ចប្រជុំនោះផងដែរក៏មានការអញ្ជើញចូលរួមរបស់- លោកលោកស្រីជាសមាជិកគណៈកម្មាធិការ កិច្ចការនារី ខណ្ឌលោកស្រី តំណាងការិយាល័យ សុខុមាលភាពកុមារ លោកលោកស្រីសមាជិក ក្រុមប្រឹក្សាសង្កាត់ លោកលោកស្រីជាសមាជិក ណៈកម្មាធិការកិច្ចការនារីកុមារសង្កាត់ ប្រធានការិយាល័យ ដែលពាក់ព័ន្ធ ប៉ុស្តិ៍នគរបាល មេភូមិ និងលោកលោកស្រីជាសមាជិកគណៈកម្មាធិការ គសប ជាច្រើននាក់ផងដែរ ។
អង្គប្រជុំ ដំណើរការតាមរបៀបវារ៖១-ពិនិត្យរបាយការណ៍កន្លងមក/២-របាយការណ៏ និងពិភាក្សាអំពីផ្នែកសេវាសុខភាព/៣-របាយការណ៏ និងពិភាក្សាអំពីផ្នែកអប់រំ/៤-របាយការណ៏ និងពិភាក្សាអំពីការចុះសំបុត្រកំណើត/៥-របាយការណ៏ និងពិភាក្សាអំពីបញ្ហាចម្បងៗពាក់ព័ន្ធនារី និងកុមារ/៦-របាយការណ៏ និងពិភាក្សាអំពីបញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់-ករណីចោរកម្ម គ្រោះថ្នាក់ចរាចរណ៍ សកម្មភាពក្រុងក្មេងទំនើងល្បែងស៊ីសង អំពើហឹង្សា ការឆបោក ។
អង្គប្រជុំបានដំណើរការប្រកបដោយភាពរលូនតាមរបៀបវារៈដែលបានគ្រោងទុក មានមតិណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសលោក ច័ន្ទ ហៃ ចៅសង្កាត់ទឹកល្អក់ទី៣ និងជា ប្រធានអង្គប្រជុំ ប្រធានគណៈកម្មាធិការ បានជម្រុញដល់មាជិកសមាជិកានៃគកសកខណ្ឌនិងគកនក សង្កាត់ត្រូវសហការជាមួយណ្ដាអង្គភាពដែលពាក់ព័ន្ធត្រូវបន្ត ការយកចិត្តលើការផ្ដល់ព័ត៌មានលើការងារយេនឌ័រចុលរួមប្រជុំ ផ្សព្វផ្សាយ លើសុខភាព អនាម័យ កិច្ចការពារ ចំណាកស្រុក ខុសច្បាប់ ការពិនិត្យផ្ទៃពោះសុខភាពមាតាទារកការជួញដូរស្ត្រីកុមារការចុះ អត្រានុកូលដ្ឋានកំណើតនិងវិស័យ អប់រំ ក្នុងសង្គម ។
បន្ទាប់មក លោកស្រី សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកិច្ចការនារីសង្កាត់ បានស្នើដល់ ក កនកសង្កាត់ត្រូវរៀបចំផែនការប្រជុំឲ្យបានទៀងទាត់ និងប្រើប្រាសើថវិកាតាមប្រកាសក្រសួង កិច្ចការនារីក្រសួងហិរញ្ញវត្ថុថ្នាក់ជាតិគជអបតាមគណនេយ្យភាពរបស់ រតនាគារ និងមានការឯកភាពពីក្រុមប្រឹក្សាសង្គាត់៕