ព្រៃវែង៖នៅរសៀលថ្ងៃទី២៥ខែសីហាឆ្នាំ២០១៦លោកម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាល រួមជាមួយ លោក យុន សុខណេត សមាជិកក្រុមប្រឹក្សាស្រុក និងលោក អុក សំរុង អភិបាលរងស្រុក បានចុះទៅពិនិត្យការដ្ឋានសាងសង់ផ្លូវមួយខ្សែ ក្រាលគ្រួសក្រហម នៅក្នុងឃុំរំលេច ស្រុកស៊ីធរកណ្ដាល ដែលកសាងឡើងដោយកងវិស្វកកម្ម មានប្រវែង៣៩០០ ម៉ែត្រ។
យោងតាមការបញ្ជាក់របស់ លោកម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាលបានឲ្យដឹងផងដែរថា៖ផ្លូវមួយខ្សែ ក្រាលគ្រួសក្រហម នៅក្នុងឃុំរំលេច ស្រុកស៊ីធរកណ្ដាល ដែលកសាងឡើងដោយកងវិស្វ័កកម្ម មានប្រវែង៣៩០០ ម៉ែត្រដែលបានកំពុងអនុវត្តន៍នេះជិតរួចរាល់ហើយសម្រាប់ដោះស្រាយក្នុងការធ្វើចរាចរណ៍ដំណើរប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋមានការអបអរសាទរ ជាពន់ពេកបន្ទាប់ពីទទួលបានផ្លូវក្រាលគ្រួសក្រហមនេះងាយស្រួលក្នុងការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋក្នុងឃុំនិងប្រជាពលរដ្ឋទូទៅ៕