ព្រៃវែង៖នៅថ្ងៃទី ២៥ សីហា ២០១៦ លោក អ៊ុក សំណាង ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រៃវែង បានដឹកនាំមន្ត្រី ជំនាញចុះពិនិត្យមើលស្ថានភាពប្រមូលផលអំពៅស្ករ របស់កសិករនៅ ស្រុកស្វាយ អន្ទរ ខេត្តព្រៃវែង។ការចុះត្រួតពិនិត្យក៏មានវត្តមានចូលរួមពីសំណាក់ប្រធានការិយាល័យកសិកម្មរុក្ខាប្រមាញ់និងនេសាទស្រុក ស្វាយអន្ទរ មន្ត្រីសាលាស្រុក មេឃុំ មេឃុំ និងប្រជាពលរដ្ឋដែលជាកសិករជាច្រើននាក់ផងដែរ។
នៅក្នុងឱកាសនោះ លោក អ៊ុក សំណាងប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រៃវែងបានមានមតិសំណេះសំនាល ទៅកាន់ បងប្អូនប្រជាកសិករ ប្រកបដោយភាពស្និទ្ធស្នាលរីករាយនិងកក់ក្ដៅបំផុត លោកក៏បានបញ្ជាក់ផងដែរថា ៖អំពៅជាដំណាំត្រូវបាននាំទៅលក់នៅតាមបណ្តាខេត្ត នានាដូចជាក្រុង ភ្នំពេញ ខេត្ត សៀមរាប ហើយលោកបានធ្វើការ អំពាវនាវ ដល់ ប្រជាពលរដ្ឋលោកលោកស្រីអ្នកនាងកញ្ញាយុវជនយុវនារី ទាំងអស់មេត្តាជូយ ចូលរួមចំណែកគាំទ្រពិសានូវទឹកអំពៅ កិនស្រស់ៗជំនួស ភេជ្ជៈកំប៉ុង វិញខ្លះក៏ ជាការចូលរួមចំណែកជូយដល់កសិករ យើង ផងដែរ មិនតែប៉ុណ្ណោះវាក៏អាចជាភេជ្ជៈល្អជាងគ្រឿងកំប៉ុងដែរព្រោះធម្មជាតិពិតៗ និងជាស្នាដៃរបស់កសិករ មិនប្រើប្រាស់ប្រាស់សារធាតុគីមី ធ្វើឲ្យប៉ះពាល់សុខភាពឡើយ៕