កំពង់ចាម៖នៅព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០១៦ លោកផេន សុផល អភិបាលស្រុកកោះសូទិន និង លោក យូ ចាន់ឌី អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយតំបន់កំណត់វិនិច្ឆ័យសំរាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័ចំនួន ០១ភូមិ ក្នុងភូមិកំពង់ឪជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ពិធីផ្សព្វផ្សាយនោះ ដែរក៏មានការប្រជាពលរដ្ឋចូលរួមចំនួន ១១៥ នាក់ ស្រី៦៥ នាក់ លោកលោកស្រីជាក្រុមប្រឹក្សាឃុំ មេភូមិ មន្ត្រីជំនាញការិយាល័យជុំវិញស្រុកកងកម្លាំងនិងមន្ត្រីដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ។
លោកផេន សុផល បានមានមតិសំណេះសំនាលទៅកាន់អង្គពិធីប្រកបដោយភាពរីករាយនិងស្និទ្ធិស្នាល ហើយលោកក៏បានសម្ដែងនូវក្ដីអំណរសាទរចំពោះលោកប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តដេលមានគម្រោងរៀបចំឱកាសឲ្យមានការប្រកាសផ្សព្វផ្សាយតំបន់កំណត់វិនិច្ឆ័យសំរាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័ចំនួន 01ភូមិ ក្នុងភូមិកំពង់ឪជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់លើការងារដីធ្លីនិងការកាត់បន្ថយទាំនស់ដីធ្លីបានមួយកម្រិតនីក្នុងមូលដ្ឋាននិងចេះយោគកយល់គ្នា គោរពច្បាប់ ហើយមិនបំពារបំពានរំលោភដីគ្នាបង្កជាទំនាសើទៅថ្ងៃក្រោយ៕