ភ្នំពេញ៖ក្រុមហ៊ុនផានអ៊ីមិច របស់លោកស្រី ស៊ុយ ស៊ីផាន រងការចោទប្រកាន់ថាធ្វើរបងថ្ម រំលោភយកដីទំនប់ស្រែប្រាំងចំណីផ្លូវសាធារណៈបង្កឱ្យមានការតវ៉ាពីប្រជាពលជាខ្លាំងរដ្ឋទៀតហើយ។ ករណីនេះអាជ្ញាធរដែនដី មិនមានដំណោះស្រាយជូនពួកគាត់ឡើយ គឺទំនាស់ដ៏រ៉ាំរ៉ៃកើតឡើងនៅ តាមបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុចទល់មុខអតីតរោងម៉ាស៊ីនអាឈើភូមិគ្រួសសង្កាត់សំរោង ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០១៦ប្រជាពលរដ្ឋប្រមាណ១០គ្រួសារជាង បានទាមទារឱ្យក្រុមហ៊ុននេះ បញ្ឈប់ការសាងសង់របងនោះជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ។ ក៍ប៉ុន្តែលោក ស្រី ស៊ុយ ស៊ីផាន នៅតែបន្តសកម្មភាពដដែល ដោយគ្មានការហាមឃាត់ពីសំណាក់អាជ្ញាធរដែនដីឡើយ។ដីមានទំនាស់ដែលក្រុមហ៊ុនរំលោភយកខ្នងទំនប់ស្រែប្រាំងនេះមានទទឹងប្រវែង១២ម៉ែត្រជាងនិងបណ្តោយប្រវែង១០០ម៉ែត្រជាង។
បើតាមការសង្គេតការណ៍ជាក់ស្តែង ក្រុមកម្មករសំណង់ធ្វើរបងខាងលើបានចំនួនប្រវែ ងប្រហែល៦០ម៉ែត្រជាង។កន្លងមកប្រជាជនធ្វើការតវ៉ាជាខ្លាំងក៍ប៉ុន្តែអាជ្ញាធរសង្កាត់សំរោងធ្លាប់បានធានាអះអាងថារកដំណោះជូនពួកគាត់តែវាគ្រាន់ជាសន្យាខ្យល់ប៉ុណ្ណោះ។រឿងនេះក្រោយមកក៍មានការអន្តរាគមន៍ពីមន្ត្រីខណ្ឌព្រែកព្នៅផងដែរតែឥតប្រយោជន៍ដដែល។
អភិបាលរង សាលារាជធានីភ្នំពេញ និងជាអ្នកនាំពាក្យ សាលាក្រុងលោក ឃួង ស្រេង បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែសីហាថា ប្រជាពលរដ្ឋត្រូវតែមានសិទ្ធិការពារទ្រព្យសម្បត្តិរួម។ លោកសូមឱ្យប្រជាជនតវ៉ាទាំង១០គ្រួសារជាង ដាក់ពាក្យប្តឹងមក សាលាខណ្ឌព្រែកព្នៅ។ បើសិនជាខណ្ឌព្រែកព្នៅមិនហ៊ានចាក់ការទេ លោកនឹងឱ្យខាងក្រុងចុះ ទៅធ្វើការងាររឿងហ្នឹង។ លោកអភិបាលរងក្រុងបានស្នើសុំឱ្យប្រជាពលរដ្ឋ ដាក់បណ្តឹងការពារព្រទ្យសម្បត្តិសាធារណៈជាបន្ទាន់ដើម្បីការពារផលប្រយោជន៍រួម។
នៅរសៀលថ្ងៃទី២៥ខែសីហា ឆ្នាំ២០១៦ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់យ៉ាងខ្លីថា លោកសុំឱ្យប្រជាជនតវ៉ា ទាំងនោះធ្វើលិខិត ជាលាយលក្ខណ៍អក្សរ ដាក់មកសាលាខណ្ឌព្រែព្នៅ លោកនឹងចុះទៅចាត់ការរឿងនេះជាបន្ទាន់។លោកក៍បានត្អូញត្អែអំពី ករណីលោកស្រី ស៊ុយ ស៊ីផាន បានដើរបង្កបញ្ហាស្ទើរគ្រប់កន្លែង។
លោកតាម្នាក់ឈ្មោះ តាជំរុំ មានអាយុ៧០ឆ្នាំផ្ទះជាប់នឹងរបងមានទំនាស់ស្ថិតនៅភូមិគ្រួសសង្កាត់សំរោងបានប្រាប់រស្មីកម្ពុជានៅថ្ងៃទី២៤ខែសីហាឆ្នាំ២០១៦ថា ប្រជាជនបានសុំឱ្យអាជ្ញាធរសង្កាត់និងខណ្ឌ ហៅអ្នកលក់ដីស្រែទាំងនោះ ឱ្យទៅចង្អុលប្រាប់លោកស្រី ស៊ុយ ស៊ីផាន ថាដីស្រែត្រឹមណាធ្វើរបងត្រឹមនោះទៅ។ ប្រជាជនដែលមកជួបជុំគ្នាទាំងនោះ បានចោទប្រកាន់ អាជ្ញាធរសង្កាត់សំរោងថាត្រូវរ៉ូវគ្នានឹងក្រុមហ៊ុនផានអ៊ីមិចទើបគ្មានដំណោះស្រាយជូនពួកគាត់ យ៉ាងដូច្នេះ។
លោក សាធ សុផល អាយុ២៩ឆ្នាំនិងលោក ពេជ្រ មុនី ជាប្រជាជនរស់ក្បែររបងមានទំ នាស់បានលើកឡើងថា ពួកគាត់បានធ្វើការតវ៉ាតាំងពីឆ្នាំ២០១៥មកម្ល៉េះក៍ប៉ុន្តែនៅតែមិនឈ្នះគេដដែល។លោកគិតថាបើទោះយើងកាន់កាំបិតពូថៅក៏ដោយក៍៏ឥតប្រយោជន៍ដែរ។ ពួកគាត់បានសំណូមពរសុំអាជ្ញាធរខណ្ឌព្រែកព្នៅ ជួយរកដំណោះស្រាយ ធ្វើយ៉ាងណាឱ្យក្រុមហ៊ុននេះធ្វើរបងនៅជើងទំនប់ដើម្បីទុកខ្នងទំនប់ជាផ្លូវសាធារណៈឱ្យប្រជាជនធ្វើដំណើរឆ្លងកាត់។
ក្រុមប្រជាពលរដ្ឋ បានចោទប្រកាន់លោកស្រី ស៊ុយ ស៊ីផាន ថា ធ្លាប់បានជួលក្រុមសន្តិសុខខណ្ឌព្រែកព្នៅដឹកមកទាំងឡានៗ មកគំរាមគំហែងប្រជាជនស្លូតត្រង់។ ចំណែកលោកអភិបាលរងខណ្ឌម្នាក់ឈ្មោះ ជា ខេមា ក៏ធ្លាប់ចុះមកដល់កន្លែងដីមានទំនាស់ដែរ ប៉ុន្តែមិនបានសួរនាំប្រជាជនអ្វីបន្តិចទេ។ គាត់មកទូរស័ព្ទ ទាក់ទងជាមួយ លោកស្រី ស៊ុយ ស៊ីផាន រហូតហើយក៍វិលត្រឡប់ទៅវិញគ្មានដំណោះស្រាយអ្វីឡើយ។
នៅរសៀលថ្ងៃទី២៥ ខែសីហាឆ្នាំ២០១៦លោកស្រី ស៊ុយ ស៊ីផាន ពុំអាចធ្វើការទំនាក់ទំ នងសុំបំភ្លឺបានទេជុំវិញរឿងទំនាស់ធ្វើរបងរំលោភយកដីខ្នងទំនប់ស្រែប្រាំខាងលើ។
គួរបញ្ជាក់ថាទឹកដីខណ្ឌព្រែកព្នៅគឺបានកាត់ចេញពីផ្នែកខ្លះនៃស្រុកពញាឮខេត្តកណ្តាល។ លោកស្រី ស៊ុយ ស៊ីផាន បានបង្កឱ្យមានទំនាស់ដីធ្លីស្ទើរគ្រប់កន្លែងដូចជាថ្មីៗនេះ មានការរំលោភបំពានយកដីប្រជាពលរដ្ឋនៅស្រុកពញាឮ ខេត្តកណ្តាល និងនៅខណ្ឌច្បារអំពៅហើយខណ្ឌព្រែកព្នៅមួយកន្លែងទៀត៕