ព្រៃវែង៖នៅរសៀលថ្ងៃទី២៦-ខែសីហាឆ្នាំ២០១៦១៦ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ដព្រៃវែង បានដឹកនាំមន្ត្រីរាជការសាលាខេត្ត មន្ទីរ និងមន្ត្រីរាជការសាលាស្រុកស៊ីធរកណ្ដាល បន្តដំណើរចុះសួរសុខទុក្ខបងប្អូនអាជីវករ លក់ដូរ ក្នុងផ្សារព្រែកសណ្តែក ឃុំព្រែកចង្ក្រាន ស្រុកស៊ីធកណ្តាលខេត្តព្រៃវែង។
នាឱកាសនោះឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ដព្រៃវែងបានសំណេះសំណាលនិងសាកសួរសុខទុក្ខដល់បងប្អូនដែលជាអាជីវករដែលលក់ដូរក្នុងផ្សារប្រកងដោយភាពរីករាយនិងស្និទ្ធស្នាល ហើយបងប្អូនអាជីវករក៏សម្ដែងនូវក្ដីត្រេកអរចំពោះអាជ្ញាធរខេត្តស្រុកដែលបានចូលរួមមកសាកសួរសុខទុក្ខនិងយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាក៏ដូចជាតម្រូវការរបស់ពួកគាត់ទោះបីមិនបានតាមការស្នើសុំក៏ដោយ នេះជាសកម្មភាពរបស់ថ្នាក់ដឹកនាំល្អដែលតែងតែយល់នូវសុខទុក្ខលំបាកចំពោះប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ អភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រី៕