ព្រៃវែង៖នៅព្រឹកថ្ងៃទី ២៩ខែសីហាឆ្នាំ២០១៦ នៅសាលប្រជុំសាលាស្រុកបានរៀបចំ កិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី២របស់ក្រុមប្រឹក្សាស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងក្រោមអធិបតីភាព លោកនួន ថូ សមាជិកក្រុមប្រឹក្សាស្រុកតំនាងលោក ស៊ាង ប៊ុន្ថា ប្រធានក្រុមប្រឹក្សាស្រុក។
កិច្ចប្រជុំនេះមានវត្តមានចូលរួមពីលោកអ៊ុក សំរុង អភិបាលរងស្រុកតំណាងលោក ម៉ននី បណ្ឌិត អភិបាលស្រុក លោកលោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក លោក ឡុងប៊ុនធឿន អធិការនគរបាលស្រុក លោកឃុន យ៉ុង មេបញ្ជាការសឹករងស្រុក តំណាងអាវុធហត្ថស្រុក លោកស្ងួន វណ្ណៈ ប្រធានការិយាល័យអប់រំស្រុក មន្ត្រីការិយាល័យជុំវិញស្រុក មេឃុំ កងកម្លាំងទាង៣ រួមនឹងមន្ត្រីដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ អង្គប្រជុំពិភាក្សាលើរបៀបវារៈប្រជុំមួយ ១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី២៧ របស់ក្រុមប្រឹក្សាស្រុក/២/ និងពិភាក្សាបញ្ហាផ្សេងៗ មួយចំនួនផងដែរ។
ក្រោយពី ស្ដាប់របាយការណ៍របស់រដ្ឋបាលស្រុករយៈពេល១ខែនិងរបាយការណ៍សមិទ្ធផលនៃការអនុវត្តន៍ភារកិច្ចរបស់ការិយាល័យជំនាញ រួចមក លោកនួន ថូ សមាជិកក្រុមប្រឹក្សាស្រុកតំនាងលោក ស៊ាង ប៊ុន្ថា ប្រធានក្រុមប្រឹក្សាស្រុកបាន មានមតិសំណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះ បានជម្រុញដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើការ ការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានទាន់ពេលវេលា មានផែនការមានការដាក់វេនប្រចាំការរវាង កងកម្លាំងប្រជាការពារឃុំ ភូមិ សហការជាមួយប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សាឃុំដើម្បីបង្ការបង្ក្រាបនូវបាតុភាពដែលបង្កឡើង ដោយ ក្រុម ក្មេងទំនើងនិងបទល្មើសផ្សេងៗ ដែលកើតមាន។
នាឱកាសនោះ លោកអ៊ុកសំរុង អភិបាលរងស្រុកតំណាងលោកម៉ននី បណ្ឌិត អភិបាលស្រុក ក៏បានលើកឡើងផងដែរថា៖ស្នើដល់បណ្ដាភូមិនិងមន្ត្រីដែលពាក់ព័ន្ធ ត្រូវអនុវត្តន៍ការងារ រដ្ឋបាលលើលិខិតស្នាមប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបម្រើសេវាសាធារណៈតាមច្បាប់ជាមូលដ្ឋានគ្រឹះ ហើយត្រូវជម្រុញការផ្សព្វផ្សាយច្បាប់ស្ដីពីចុះឈ្មោះបោះឆ្នោតថ្មីជូនប្រជាពលរដ្ឋដែលគ ជប និងចាប់អនុវត្តន៍ពីថ្ងៃទី០១ខែកញ្ញាដល់២៩ខែ វិច្ឆិកា ឆ្នាំ២០១៦ចំពោះប្រជាពលរដ្ឋដែលមានថ្ងៃខែកំណើតកើតមុនថ្ងៃទី៥ខែមិថុនា ១៩៩៩ទើបមានសិទ្ធិចុះឈ្មោះបាននៅតាមការិយាល័យ ភូមិ សាលាឃុំសង្កាត់ ដោយភ្ជាប់នូវ សំបុត្រកំណើត សៀវភៅគ្រួសារឬលិខិតផ្សេងៗដែលពាក់ព័ន្ធបញ្ជាក់ពី អាយុនិងទីលំនៅឲ្យបានច្បាស់លាស់៕