កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៣០ខែសីហាឆ្នាំ២០១៦ រដ្ឋបាលស្រុកកោះសូទិនបានរៀបចំកិច្ចប្រជុំដើម្បីត្រួតពិនិត្យនិងកែរបាយការណ៍រដ្ឋបាលប្រចាំខែរបស់ការិយាល័យជំនាញ មុននិងដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាស្រុកដើម្បីពិនិត្យនិងអនុម័ត ក្រោមអធិបតីភាពលោកសេង សុខកែម អភិបាលរងស្រុក និង លោកស្រី នួន កន្និដ្ឋា អភិបាលរងស្រុក។កិច្ចប្រជុំនេះមានសមាសភាពចូលរួមមានលោក លោកស្រីប្រធានការិយាល័យចំណុះ និងការិយាល័យជំនាញជុំវិញស្រុក និងមន្ត្រី សាលាស្រុកសរុបអ្នកចូលរួម ១៨នាក់ ស្រី៥នាក់ ។
នៅក្នុងឱកាសនោះលោកសេង សុខកែម អភិបាលរងស្រុកបានជម្រុញដល់លោក លោកស្រីប្រធានការិយាល័យចំណុះ និងការិយាល័យជំនាញជុំវិញស្រុក និងមន្ត្រី សាលាស្រុក ដែលបាមចូលរួមប្រជុំនាពេលនេះត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់លើព័ត៌មានរបាយការណ៍របស់ខ្លួនតាមសកម្មភាពដែលបានអនុវត្តន៍នាពេលកន្លងមកបើមានសកម្មភាពមួយណាខុសត្រូវកែសម្រួល នូវសកម្មភាពដែលសម្រេចបានទាងនោះមុននឹងដាក់ជូនដល់កិច្ចប្រជុំក្រុមប្រឹក្សាស្រុកដើម្បីពិនិត្យនិងអនុម័ត ។
លោកអភិបាលរងក៏បន្ថែមផងដែរថា៖ការិយាល័យទាងអស់ត្រូងបង្កើនប្រសិទ្ធភាពការងារ នៅតាមផែនរបស់ខ្លួនរួចត្រូវមានរបាយការណ៍ផ្ញើសរុបមករដ្ឋបាលស្រុក ឲ្យបានទៀងទាត់ករណីមានសកម្មភាពតែមិនបានរាយការណ៍ប្រៀបដូចអត់បានធ្វើការ ហេតុនេះសូមលោកលោកស្រី ចូលរួមអនុវត្តន៍ឲ្យបានល្អ ប្រសើរ៕