ត្បូងឃ្មុំ៖ សង្កាត់រដ្ឋបាលព្រៃឈើ មេមត់សហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកមេមត់ និង កំលាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តត្បូងឃ្មុំបានធ្វើការចាប់ឃាត់រថយន្ត ១ គ្រឿងម៉ាកឡង់គ្រីស័រ ( ចាស់ )ពណ៌ស្ករ គ្មានស្លាកលេខ ដឹកឈើអារប្រណីត ប្រភេទធ្នង់ នៅចំណុចផ្លូវលុំភូមិត្រពាំងរាំងកើត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បុងឃ្មុំ កាលពីវេលា ម៉ោង ១៨ និង ៥០ នាទី ថ្ងៃទិ ១៩ កញ្ញា ២០១៦ ។ ដែលម្ចាស់ឈ្មោះ ភារម្យ ជាកូនប្រសារ របស់ចែណាក់ប្រពន្ឋលោកអធិការស្រុកតំបែរ ខេត្តត្បូងឃ្មុំ តែម្ចាស់បានរត់គេចខ្លួនបាត់ ហើយសមត្តកិច្ច ពិនិត្យឃើញថាការដឹកជញ្ជូនខាងលើគ្មានលិខិតអនុញ្ញាតិ ទើបកំលាំងសមត្តកិច្ចបានធ្វើការឃាត់ និង នាំយករថយន្ត រួមជាមួយ ម៉ូតូល្មើសមួយ គ្រឿង មករក្សាទុកនៅរដ្ឋបា លព្រៃឈើមេមត់ដើម្បីចងក្រងសំណុំរឿងតាមនិតិវិធីច្បាប់ស្ដីពីបទល្មើសព្រៃឈើ ដែលរាជរដ្ឋាភិបាលកំពង់តែបើកយុទ្ឋនាបង្ក្រាបយ៉ាងក្ដៅគគុក ។