ភ្នំពេញ ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែកុម្ភៈនេះ បានអញ្ជើញជាអធិបតីប្រកាសជាផ្លូវការតែងតាំង លោកស្រីកែវ សុខពិសី ចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសលោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរងត្រូវចូលនិវត្តន៍៕