ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៧ នៅសាលា សងា្កត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ បានបើកពិធី ប្រកាសសុពលភាព ក្រុមប្រឹក្សាសងា្កត់ ដែលបានជាប់ឆ្នោត ក្នុង អណត្តិ ទី ០៤ នេះ ដែលមានការងញ្ជើញ ចូលរួម ពី ប្រជាពលរដ្ឋ សមាសភាព ក្រុមប្រឹក្សា លោក ប៊ិន ស៊ីនាថ ប្រធានគណៈពង្រឹង និង មន្ត្រីរាជការក្នុងសង្កាត់ ជាច្រើរូប ដែលស្ថិត ក្រោម អធិបតីភាព លោកស្រី ឈុន ស៊ុន នី អភិបាលរងនៃ គណៈអភិបាល ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ។
នាឪកាសនោះ លោក យ៉ាន យន់ ប្រធានក្រុមបប្រឹក្សាសង្កាត់ សំរោងក្រោម បានប្តេជ្ញា អនុវត្តការងារ តាមគោលការដឹកនាំរបស់រាជរដ្ឋាភិបាល បំរើប្រជាពលរដ្ឋ និង ពង្រឹងសាមក្គីភាព ផ្ទៃក្នុង របស់ ក្រុមប្រឹក្សាសង្កាត់ អោយបានល្អ
លោកស្រី អភិបាលរង ឈុន ស៊ុន នី ក៏មានមតិយោបល់ណែនាំ អំពី តួនាទី ភារកិច្ច របស់ក្រុមប្រឹក្សាសង្កាត់ ព្រមទាំង សំណេះសំណាលជូនពរដល់អង្គពិធីក្រោមបរិយាកាស រីរាយនិង ស្និទស្នាលបំផុត ។
គូសបញ្ជាក់ផងដែរថា ៖ គណបក្ស ប្រជាជនកម្ពុជា ទួទួលបាន ជោគជ័យដើម្បីបន្តដឹកនាំសង្កាត់សងា្កត់សំរោងក្រោម ក្នុងអណត្តិទី ០៤ ដោយ មាន លោក ប៊ិន ស៊ីនាថ ជាប្រធានគណៈពង្រឹងក្នុង មូលដ្ឋាននេះ ។ដោយ លាង ម៉េងឡា