(ភ្នំពេញ)៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃទី៥ កក្កដា ឆ្នាំ២០១៧នេះ បានស្នើដល់គណៈបញ្ជាការ ឯកភាពគ្រប់ខណ្ឌ បន្តសកម្មភាព ក្នុងការបង្ក្រាប គ្រឿងញៀនថែមទៀត ដោយក្តាប់ឲ្យបានពីទីតាំង ពីតំបន់ដែលប្រើប្រាស់គ្រឿងញៀន ដើម្បីធានា សុវត្ថិភាព ជូនប្រជាជន ។
ការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្មី ដែលទើបចូលកាន់តំណែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាលើកដំបូង នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីលោកអភិបាលរងរាជធានីទាំង៦រូប ស្នងការរាជធានី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង ១២ និងមន្ទីរទាំងអស់ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ។
ជាមួយគ្នានោះលោក ឃួង ស្រេង បានស្នើលោកស្នងការរាជធានី បន្ថែមកម្លាំងនគរបាលចរាចរ ដាក់ពង្រាយតាមគោលដៅ ដើម្បីដោះការកកស្ទះចរាចរ ទៅតាមលទ្ធភាពជាក់ស្តែ បន្តពង្រឹងការរងារត្រួតពិនិត្យអាវុធជាតិផ្ទុះ តាមមូលដ្ឋានឡើងវិញនិង ផងដែរ៕